ឃិន គន្ធា:
បន្ទាយមានជ័យ : នគរបាលចរាចរណ៍ផ្លូវគោកនៃផែនសណ្តាប់ធ្នាបនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងអធិការដ្ឋានក្រុងប៉ោយប៉ែតព្រមទាំងអ្នកពាក់ព័ន្ធ កាលពីថ្ងៃទី៣១ធ្នូឆ្នាំ២០១៧ បានស្រុះស្រួលមូលមតិគ្នាធ្វើពីធីបួងសួងសុំសេចក្តីសុខចម្រើន មានជោគជ័យសេរីសួស្តី ពិសេសសូមមានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅឆ្នាំ២០១៨ នេះតទៅ។
លោកឧត្តមសេនីយ៍ អ៊ុំ សុផល ស្នងការរងទទួលផែនសណ្តាប់ធ្នាប់សាធារណៈនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងអ្នកពាក់ព័ន្ធដូចខាងលើ បានរៀបចំនិមន្តព្រះសង្ឃជាច្រើនអង្គធ្វើពិធីសូត្រមន្តប្រោះព្រហ្ម ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណខន្ធនៃបុព្វការីជនមានជីដូន ជីតា មាតាបិតា អ្នកមានគុណ
ញាតិការទាំង៧សន្តាន ញាតិមិត្ត ព្រមទាំងជនរងគ្រោះទាំងឡាយដែលបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ ដោយគ្រោះថ្នាក់ឬឧបទ្ទហេតុនានា។
ក៏បានបាននិមន្តព្រះចំនួន៤អង្គ សូត្រនិមន្តប្រោះព្រំដេញឧបទ្រពចង្រែ ដេញគ្រោះកាច គ្រោះភ័យចេញទៅនិងនាំមកវិញនូវសុខសិរីបវរមហាប្រសើរ មានលាភមានយសមានជោគមានជ័យ មានសុវត្ថិភាពតាមដងផ្លូវទាំងឡាយ ទីកន្លាំងទាំងឡាយដោយពកិច្ចខាងជំនឿព្រហ្មញ្ញសាសនានិងពុទ្ធសាសនានោះ បានផ្តើមចេញពី ទីរួមខេត្តបន្ទាយមានជ័យ លើដងផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ចំណុចដើមពោធិ២ដើម ជាទីអាស្រមលោកយាយដូនម៉ៅ ស្ថិតក្នុងភូមិអណ្តូងថ្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ហើយនៅទីនោះដែលនគរបាលតែងប្រារព្ធពិធីបែបនេះរាល់ៗឆ្នាំនាថ្ងៃទី៣១ធ្នូ នាឆ្នាំចាស់នោះ ក៏មានការនិមន្តព្រះសង្ឈចូលរួម ចំនួន៣៧អង្គនិងមន្ត្រីរាជការសុីវិលកងកម្លាំង ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ជាច្រើនចូលរួម ។
ព្រះសង្ឈនូវស្វាឈាជ័យន្តោជូនសព្វសាធុការពរជ័យដល់អ្នករស់នៅ និង ឧទ្ទិសកុសលផលបុណ្យជូនដល់អ្នកបាត់បង់ជីវិតទៅ លោកឧត្តមសេនីយ៍អ៊ុំ សុផល ស្នងការរង មន្ត្រីនិងកងកម្លាំង ព្រមទាំងពុទ្ធបរិស៏ទប្រជា
ពលរដ្ឋក៏បានរាប់បាតនិងប្រគេននូវទេយ្យទានដល់ព្រះសង្ឈដែលមកនិមន្តមកពីវត្តនានាក្នុងក្រុងសិរីសោភ័ណនិង ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ័ សន គឺមសួរ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអោយដឹងថា: ក្នុងឆ្នាំ២០១៧ កន្លងមក គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តនេះមានចំនួន ២០២ករណី ក្នុងនៅក្រុងសិរីសោភ័ណជាទីប្រជុំជនខេត្តមានច្រើនជាងគេគឺ៧៥ករណីនិងតិចជាងគេនៅស្រុកថ្មពួកមាន ៧ករណី។ប៉្ន្តែគួរអោយស្តាយក្នុងនោះ គ្រោះថ្នាក់ចរាចរណ៍ ប្រភេទធ្ងន់មាន ដល់ទៅ១៨៨ករណី ស្រាល ១៤ករណី ដែលមូលហេតុនៃគ្រោះថ្នាក់មកពីកត្តាមនុស្ស ១៩៨ករណីដូចជាបញ្ហាល្បឿន មិនគោរពសិទ្ធិអាទីភាព ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ បត់ឆ្វេង-ស្តាំមិនប្រយ័ត្ន ស្រវឹង មិនគោរពសញ្ញ មិនប្រកាន់ស្តាំជាដើមនិងផ្សេងៗ។ កត្តាយានយន្ត ៣ករណី កត្តាអាកាសធាតុ១ករណី។
គ្រោះថ្នាក់ចរាចរណ៍នោះបង្កស្លាប់មនុស្សដល់ទៅ១១៧នាក់/ស្រី១៧នាក់ ។របួសធ្ងន់១៩៤នាក់ /ស្រី៤៦នាក់ របួសស្រាល ១០២នាក់ /ស្រី២១នាក់។
ផ្នែកសម្ភារ: ខូចធ្ងន់ម៉ូតូ១០៤គ្រឿង ស្រាល៩២គ្រឿង រថយន្តតូចខូចធ្ងន់៣១គ្រឿង ស្រាល៥៤គ្រឿង ខញចធ្ងន់រថយន្តធំ៥ គ្រឿង ស្រាល២៩គ្រឿង។និងយានផ្សេងៗ ១៩គ្រឿង។
តួលេខនេះគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៧ បានកើនឡើង៦លើកឬ៣ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួន១៩៦ករណី ៕ដោយ៖ឃិន គន្ធា




































