អួង វឹង 3: កែបៈយ៉ាងហោចណាស់ មានមនុស្ស ប្រុសស្រី ប្រមាណ ជិត១០នាក់ បានរងរបួស ក្នុងហេតុការណ៍ ផ្ទុះកាំជ្រួច ដែលអាជ្ញាធរ ខេត្តកែប គ្រោងបាញ់ សម្រាប់ អបអរសាទរ ឆ្នាំថ្មី ឆ្នាំសកល ២០១៨។
ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង ១១យប់ ថ្ងៃអាទិត្យ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៧ នៅចំណុច ឆ្នេរកែប (ឆ្នេរចាស់)។
ស្នងការនគរបាល ខេត្តកែប លោកឩត្តមសេនីយ៍ទោ អីុ សំអុល ប្រាប់ ខេមរាថា នៅយប់ ថ្ងៃកើតហេតុ អាជ្ញាធរខេត្តកែប បានរៀប ចំពិធីឆ្លង ឆ្នាំ២០១៧ ឈានចូល ឆ្នាំថ្មី២០១៨ នៅឆ្នេរកែប ពីចំណុច ផ្សារក្ដាម ដល់ឆ្នេរថ្មី ដោយមាន ប្រជាពលរដ្ឋ មកពីគ្រប់ ទិសទីប្រមាណជាង ១០ម៉ឺននាក់ ចូលរួមអបអរ និងកម្សាន្ត សប្បាយ ក្នុងកម្ម វិធីផ្សេងៗ។
លោកបន្តថា កម្មវិធីបានដំណើរ ការរលូន ដោយមាន ការរៀប ចំសណ្ដាប់ធ្នាប់ និងការ រក្សាសន្តិសុខ ពីសំណាក់ កងកម្លាំង នៅក្នុងខេត្ត។
ទោះបីជាមាន ការរៀបចំ ឲ្យល្អ យ៉ាងណាក្ដី ប៉ុន្តែ ឧប្បត្តិហេតុ ចៃដន្យបាន កើតឡើង នៅវេលាម៉ោង ប្រមាណ ១១យប់ មានករណីឆេះ កាំជ្រួច ដែលអាជ្ញាធរ គ្រោងបាញ់ អបអរសាទរ ឆ្នាំថ្មី នៅឆ្នេរកែប បណ្ដាលឲ្យ មនុស្ស៨ នាក់ និង (ស្រី៣នាក់) រងរបួសរ ស្រាល។
លោក ឩត្តមសេនីយ៍ទោ ស្នងការ បញ្ជាក់ថា អ្នករបួស ទាំងអស់ ត្រូវបាន បញ្ជូនទៅ លាងរបួស នៅមន្ទីរ ពេទ្យខេត្ត កែប ហើយពួកគាត់ ចាកចេញ ទៅផ្ទះវិញ អស់ហើយ។
លោកស្នងការ មានប្រសាសន៍ថា ករណីនេះ អាជ្ញាធរបាន ប្រើឡានទឹក ចំនួន ៤គ្រឿង ដើម្បីជួយ អន្តរាគមន៍ ពន្លត់ភ្លើង ដែលកំពង់តែឆេះ ហេីយប្រើប្រាស់ ទឹកអស់ ចំនួន ១០ឡាន ក្នុងនោះ មានរថយន្ត ពន្លត់អគ្គិភ័យ របស់ស្នងការ នគរបាល ខេត្តចំនួន ៣គ្រឿង ប្រើអស់ទឹក ៩ឡាន និងរថយន្ត ពន្លត់អគ្គិភ័យ របស់មន្ទីរ បរិស្ថាន ខេត្ត ១គ្រឿង ប្រើទឹកអស់ ១ឡាន ទើបរលត់ ជាស្ថាពរ នៅវេលាម៉ោង ១៖៣០ នាទី រំលង អធ្រាត្រ ចូលថ្ងៃទី១ ខែ មករា ឆ្នាំ២០១៨។
ទោះជាយ៉ាណាក្ដី លោក ឩត្តមសេនីយ៍ទោ អីុង សំអុល ស្នងការ ខេត្ត បានអះអាងថា នៅព្រឹកថ្ងៃទី១ ខែមករា នេះ អាជ្ញាធរ នឹងបើកការ ស៊ើបអង្កេត នៅកន្លែង កើតហេតុ។ ហេីយ លោកក៏បានចាត់ កម្លាំងចម្រុះ ប្រចាំឆ្នេរកែប នៅការពារ កន្លែង កើតហេតុ ដើម្បីបង្ការ ការចូល រុះរើអីវ៉ាន់ផងដែរ៕




































