កងរាជអាវុធហត្ថខេត្តរតនគិរីបានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ដឹងជៀសឲ្យឆ្ងាយពីគ្រឿងញៀន

0

ខេត្តរតនគិរី៖ យោងតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៏
សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកង
រាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការដឹកនាំ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី។
នៅវេលាម៉ោង៨នឹង៣០ នាទីព្រឹកថ្ងៃពុធ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស
២៥៦១ ត្រូវនិងថ្ងៃទី៣ ខែ មករា ឆ្នាំ២០១៧។យោងតាមរបាយការណ៍ពី លោក វរសេនីយ៏ទោ គិន វណ្ណា ប្រធានយុត្តិធម៌ អ.ហ ខេត្តរតនគិរីបានឲ្យដឹងថា មានការចូលរួមពី លោក សាក់សុន ប្រធានក្រុមប្រឹក្សាស្រុក អូរជុំ នឹងលោក
ធូ ឃឿ អភិបាលរង នែគណ:អភិបាលស្រុកអូរជុំ បានចុះធ្វើការផ្សព្វផ្សាយច្បាប់ ស្ដីពីការ
ត្រួតពិនិត្យគ្រឿងញៀន និង ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ជូនដល់លោកគ្រូ អ្នកគ្រូ មេឃុំ មេភូមិ និងសិស្សានុសិស្ស សរុបចំនួន៤០៣ នាក់ ក្នុុងនោះ ស្រី១៨៥ នាក់ស្ថិតនៅ បរិវេណសាលាបឋមសិក្សា ចាអ៊ុងស្ថិតនៅក្នុងភូមិចាអ៊ុងចន្ទ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគីរី។

របាយការណ៍បន្តថា ក្នុងឱកាសនោះលោក វរសេនីយ៏ទោគិន វណ្ណា ប្រធានមន្ទីរយុត្តិធម៌ អ.ហ ខេត្តរតនគិរីបានផ្សព្វផ្សាយ ធ្វើបទបង្ហាញ ច្បាប់ស្ដីពី
ការត្រួតពិនិត្យគ្រឿងញៀន ដោយបានលើកយកមាត្រាមួយចំនួនពាក់ព័ន្ធ និងការដាំដុះ ការជូញដូរ ការរក្សាទុក ការចែកចាយ និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងបានធ្វើការពន្យល់អំពី ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ជូនដល់សមាជិក សមាជិការ ដែលបានចូលរួមផងដែរ ។
ជាចុងបញ្ចប់នែពិធីផ្សព្វផ្សាយនេះ លោកវរសេនីយ៏ទោ គិន វណ្ណា ក៏បានផ្តាំផ្ញើដល់
ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវនិយាយ
ថាទេ ចំពោះគ្រឿងញៀន ។គណ:អធិបតីក៏បានចែកអំណោយរបស់លោកឧត្តមសេនីយ៏ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីជូនដល់សិស្សានុសិស្ស ដែលបានចូលរួមមានសៀវភៅ ប៊ិច ខ្មៅដៃ ផងដែរ ។ យក្ខឡោម