កំពង់ធំៈ ដើម្បីឲ្យប្រជាពលរដ្ឋ ចូលរួមអបអរសាទរ បុណ្យជាតិមករា ឆ្នាំ ១៩៧៩ និង ៧មករា ឆ្នាំ ២០១៨ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស និងជាថ្ងៃចងចាំជានិច្ចមិនអាចបំភ្លេចបាន ព្រម ទាំងបានដកជាប់ក្នុងក្រអៅបេះដូង ខ្មែរគ្រប់រូប ដែលជាថ្ងៃចៀសផុតពីគុគអត់ជញ្ជាំង ចៀសផុតពីរបបបនក្បត់ប្រល័យពូជសាសន៍ ប៉ុលពត និងត្រូវបានចាត់ប្រជុំថ្នាក់ដឹកនាំនៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីចូលរួមអបអរសាទរបុណ្យជាតិ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាត់ប្រជុំពិភាក្សា ស្តីពីកិច្ចសហការ ការពារសន្តិសុខ សុវត្តិភាព ក្នុងអំឡុងបុណ្យ ថ្ងៃ៧មករា ដោយមានការចូលរួម នាយ នាយរងការិយាល័យ ផ្នែក និងមេបញ្ជាការគ្រប់កងឯកភាពចំណុះប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨។
ក្លឹមសារ ដែលបានផ្តោតនៃកិច្ចប្រជុំ ក្នុងគោលបំណង កិច្ចសហការប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ សុវត្តិភាព ក្នុងពិធីបុណ្យជាតិ ៧មករា ២/ត្រៀមលក្ខណៈប្រជុំចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាព រវាងស្រុកក្រុង និងវរសេនាតូច ជាមួយខ័ណ្ឌទាំង១០ នៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមីញ (វៀតណាម) ដើម្បីការងារមនុស្សធម៌ និងការកសាងអង្គភាព ។
៣/ សន្និបាតបូកសរុបលទ្ធផលការងារយោធា និងការងារសមាគមអតីតយុទ្ធជន ឆ្នាំ២០១៧ និងដាក់ចេញនូវទិសដៅអនុវត្តន៍សម្រាប់ឆ្នាំ២០១៨ ។៤/បន្តចុះសំណេះសំណាលសាកសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់គ្រួសារអតីតយុទ្ឋជន ដែលមានជីវភាពលំបាកខ្វះខាត និងសាងសង់ផ្ទះ ជូនគ្រួសារអតីតយុទ្ឋជនដែលមានជម្រកស្នាក់នៅមិនសមរ្យ ។៤/ ពង្រឹងវិន័យ តួនាទីភារកិច្ចរបស់កងយោធពលខេមរៈភូមិន្ទ និង ចូលរួមសហការយា៉ងសកម្មក្នុងការបង្ក្រាបបទល្មើស ព្រៃឈើ បទល្មើសនេសាទខុសច្បាប់ គ្រឿងញៀន និងត្រូវអនុវត្តន៍ឲ្យបានល្អតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៩ចំណុច ។
៥/ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបម្រើប្រជាជនដោយឥតលក្ខខណ្ឌ ដោយអនុវត្តន៍ពាក្យស្លោក ពេលនៅឲ្យប្រជាជនស្រឡាញ់ ពេលចេញឲ្យប្រជាជនរលឹក ។ ដោយ ប៊ុន រដ្ឋា




































