កំពង់ធំៈ គ្រោះថ្នាក់ចរាចរណ៍ យ៉ាងរន្ធត់ បណ្តាលឲ្យវេជ្ជបណ្ឌិតមន្ទីពេទ្យកាលម៉ែត ២នាក់ប្តីប្រពន្ធបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហេតុការណ៍ដ៍រន្ធត់បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ០៦ កាលពីវេលាម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០១៨ស្ថិតនៅភូមិសំណាក..ឃុំកកោះ..សន្ទុក ខេត្តកំពង់ធំ។
លោកវេជ្ជបណ្ឌិត ២នាក់ប្តីប្រពន្ធបានបាត់បង់ជីវិតភ្លាមៗ ដោយត្រូវបានគៀបជាប់ក្នុងរថយន្ត ក្នងឧប្បទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចបានអោយដឹងថា រហូតមកដល់ពេលនេះមិនទានដឹងអត្តសញ្ញាណច្បាស់លាស់ទេ តែបើតាមអត្តសញ្ញាណប័ណ្ឌជនរងគ្រោះជាពេជ្ជបណ្ឌិតធ្វើការនៅមន្ទីពេទ្យកាលម៉ែត ឈ្មោះអៀង ភ័ណ ភេទប្រុស និងស្រ្ដីម្នាក់ ទំនងជាប្រពន្ធមិនទាន់ស្គាល់អត្តសញ្ញាណបានស្លាប់បាតបង់ជីវិតទាំងពីនាក់។
សាក្សីនៅកន្លែងបានឱ្យដឹងថា:មុនពេលហេតុគេឃើញរថយន្តហៃឡិនឌ័រ ពណ៍សរស្លាកលេខភ្នំពេញ2AF3504បើកចេញពីជើងទៅត្បូងហើយគេឃើញរថយន្តហ៊ីយ៉ាន់ដាយប្រភេទយីឌុប៤ភ្លៅចេពីត្បូងទៅជើងទិសដៅបញ្រ្ចាស់ទិសគ្នា លុះដល់កន្លែងកើតហេតុខាងរថយន្តហៃឡិនឌ័រទំនងងោកមួយភាំងក៍រេចង្កូតចូលចំណែកផ្លូវ រថយន្ដយីឌុបចំពីមុខ បណ្ដាលអោយបុកគ្នាពេញទំហ៊ឹង រហូតដល់ពេលនេះជនរងគ្រោះមិនស្គាល់ទាន់ ស្គាល់ ភូមិ ឃុំ ស្រុកនៅឡើយ។
ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង លោកស៊ីវ វណ្ណា អធិការរងចរាចណ៍ស្រុកសន្ទុកបានអំពាវនាវរកសាច់ញាត្តិសព ដើម្បីឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈបច្ចុប្បន្ននេះ សាកសពទាំងពីរនាក់ប្តីប្រពណ្ឋ ត្រូវបានតំម្កល់ ទុកនៅវត្តក្បែរនឹងកន្លែងកើតហេតុ រីឯរថយន្ត ទាំងពីរគ្រឿង និងយកមករក្សាទុកនៅអធិការ ។ដោយ ប៊ុន រដ្ឋា





































