​ពិធី​បើក​ការប្រកួត​កីឡា​និស្សិត ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​ឯកទេស សម្រាប់​ឆ្នាំ​សិក្សា​២០១៣-២០១៤

0

​ ​ពិធី​បើក​ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​ឯកទេស សម្រាប់​ឆ្នាំ​សិក្សា​២០១៣-២០១៤​បានធ្វើ​ឡើង​នា​ល្ងាច ថ្ងៃទី​១៧​មិថុនា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ។ គួរ​បញ្ជាក់ថា​ការប្រកួត​បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​១៥​មិថុនា​មកម្ល៉េះ​។​ ​ ​ឯ ឧ ស៊ាន បូរ៉ា​ត​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា ឯ ឧ វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការប្រកួត​ប្រចាំឆ្នាំ​ដ៏​ធំ​នេះ​។​ ឯ ឧ រដ្ឋលេខាធិការ បាន​សំណូមពរ​ឲ្យ​គ្រឹះស្ថាន ឧ​ត្ត​មសិ​ក្សា មធ្យមសិក្សា​ឯកទេស​ទាំងអស់​បង្កើត​សមាគម ក្លឹប​កីឡា​និស្សិត​ប្រចាំ​គ្រឹះស្ថានសិក្សា​របស់ខ្លួន បំផុសសកម្មភាព​អប់រំ​កាយ និង កីឡា​ដល់​និស្សិត និង​រួមចំណែក​ធ្វើ​ឲ្យ​ចលនា​កីឡា​ក្លាយជា​ចលនា​សង្គមជាតិ​ទាំងមូល ។

ឯ ឧ ក៏​ផ្តែផ្តាំ​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់​លេង​គោរព​តាម​គោលការណ៍ FAIR-PLAY និង​ត្រូវ​ចូលរួមចំណែក​អនុវត្តន៍​នូវ​ពាក្យ ស្លោក​កីឡា​ដើម្បី​សុខុមាលភាព​ផ្លូវកាយ​និង​ផ្លូវ​បញ្ញា​របស់​មនុស្ស​គ្រប់ៗ​រូប​។​ លោក ដួង មាស​ចំរើន ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង កីឡា​សិស្ស និស្សិត​បាន​ឲ្យ​ដឹងថា​សម្រាប់​បាល់ទាត់ មាន ២៤​ក្រុម​ចែកចេញជា ៧ ពូ​ល​ដែល​ក្នុងនោះ​៥​ពូ​ល​មាន ៣​ក្រុម និង ២​ពូ​ល​មាន ៤​ក្រុម ។

បាល់ទះ​បុរស​មាន​១២​ក្រុម​ចែកជា ៤ ពូ​ល​ដោយ​មួយ​ពូ​លៗ​មាន ៣​ក្រុម ឯ បាល់ទះ​នារី​មាន ៥ ក្រុម លេង​វិលជុំ​តែម្ដង ។ បាល់បោះ​បុរស​មាន ៦​ក្រុម​ប្រកួត​តាម​រូបមន្ត​វិលជុំ​ដោយ​គ្មាន​ចែក​ពូ​ល និង បាល់បោះ​នារី​មាន​៧ ក្រុម ចែកជា ២ ពូ​ល​ដោយ​ពូ​ល A មាន ៤ ក្រុម និង ពូ​ល B មាន ៣ ក្រុម ។​ចំពោះ​ប្រភេទ​វិញ្ញាសា​អត្តពលកម្ម​មាន​លោត​កំពស់​បុរស​-​នារី រត់​ល្បឿន​១០០​ម៉ែត្រ​បុរស​-​នារី ចោលដុំដែក បុរស​-​នារី លោត​ចម្ងាយ​បុរស​-​នារី និង វិញ្ញាសា​រត់ ៥​គីឡូម៉ែត្រ​បុរស និង ៣ គីឡូម៉ែត្រ​នារី​។ អត្ត​ព​លិ​ក​សរុប​មាន​១១៤៥​នាក់​ក្នុងនោះ​កីឡា​កា​រិ នី​២៤៩​នាក់ និង ប្រើប្រាស់​មន្ត្រី​បច្ចេកទេស​ចំនួន​៣៦៥​នាក់​។00000 789 123