ឯ ឧ ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីជាអធិបតីភាព បុណ្យជាតិ៧មករា

0

អួង វឹង 3:
ខេត្តកែប ព្រឹកថ្ងៃ៦រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវថ្ងៃទី០៧ ខែមករា ឆ្នាំ អបអរសាទរខួបលើកទី ៣៩ នៃទិវាជ័យជំនះ៧មករា ក្រោមអធិបតីភាព ឯ ឧ ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទូលបន្ទក់បេសកកម្មពិសេស និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប ឯ ឧ កែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប
ថ្ងៃ ៧ មករា គឺជាអាយុជីវិតទី២ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលបានរស់ឡើងវិញពីរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុលពត។ ៧ មករា បានផ្តល់ជីវិតនិងសិទ្ឋិសេរីភាពពេញលេញដល់ពលរដ្ឋ ជាមួយ និងឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ និងការអភិវឌ្ឍសង្គមជាតិទាំងមូលអោយកាន់តែរីកចម្រើន។ មានថ្ងៃ ៧ មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃនេះ។