- ខេត្តកំពត នៅព្រឹកថ្ងៃទី៥រោចខែបុស្ស ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី០៦ខែមករាឆ្នាំ២០១៨។ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានធ្វើពិធី ប្រកាសផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ក្រោមអធិបតីភាព ឯ.ឧ នៃប៉េណា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិ

ការកណ្តាលនិងជាប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយខេត្តកំពត។
យោងតាមសេចក្ដីសម្រេចស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីគណបក្ស របស់
គណៈអចិន្ត្រៃយ៍គណបក្ស ប្រជាជនកម្ពុជា
ត្រូវបានសម្រេចតែងតាំងអោយ ឯ.ឧ ជាវ តាយ អភិបាលខេត្តកំពតកាន់តំណែង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត ជំនួសតំណែងចាស់ ឯ.ឧ ចាន់ ចេស្ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពតដែលត្រូវបានសម្រួលអោយទៅទទួលភារកិច្ចថ្មី។
មានប្រសាសន៍ណែនាំផ្ដាំផ្ញើ ដល់មន្ត្រីគណបក្សថ្នាក់ខេត្ត ស្រុក និងថ្នាក់មូលដ្ឋានដែលបានចូលរួមនាឱកាសនោះ។
ឯ.ឧ នៃ ប៉េណា បានបញ្ចប់ថា៖ការតែងតាំង ការតម្លើងឋានៈ ការផ្ទេរភារកិច្ចបម្រើគណបក្ស គឺជាការងារជាប្រក្រតីដែល
គណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់គ្រប់ផ្នែក តែងបានអនុវត្ត ដើម្បីឆ្លើយតបតាមសំណូមពរចាំបាច់របស់គណបក្ស ស្របតាមសភាពការណ៍ ជាក់ស្ដែងនៃដំណាក់កាល និងមូលដ្ឋាននីមួយៗ។
ឯ.ឧ នៃ ប៉េណាក៏បានកោតសរសើរចំពោះ ឯ.ឧ ចាន់ ចេស្ដា ដែលកន្លងមកបានយក អស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី រួមជា មួយគណបក្សគ្រប់ថ្នាក់ ដឹកនាំ កសាងនិង ពង្រឹងពង្រីកខេត្តកំពតបានរីកចម្រើនរឹងមាំ ល្អប្រសើរទាំងការងារគណបក្សនិងការងាររដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ។ ពិសេសក្នុងឋានៈជាអភិបាល នៃគណៈអភិបាលខេត្តកំពតកន្លងមកបានដឹកនាំអនុវត្តនូវកម្មវិធីនយោបាយនិងយុទ្ធ
សាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ទទួលបានលទ្ធផលជាផ្លែផ្កា ធ្វើអោយខេត្តកំពតប្រែមុខមាត់ថ្មីជាលំដាប់ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។ ជាមួយឱកាសនោះដែរ ឯ.ឧ នៃ ប៉េណាក៏បានផ្ដាំផ្ញើដល់ឯ.ឧ ជាវ តាយដែលបានទទួលតួនាទីជាប្រធានគណបក្ស និងជាអភិបាលខេត្តកំពត ចាប់ពីពេលនេះតទៅ ត្រូវបន្តខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ដឹកនាំខេត្តកំពតអោយទទួលបានកាន់តែរីកចម្រើនជោគជ័យថ្មីៗបន្ថែមទៀត។ ពិសេសត្រូវក្ដាប់អោយជាប់លក្ខន្តិកៈគណបក្សនិងអនុវត្តអោយបានល្អ នូវកម្មវិធីគោលនយោបាយ
គោលការណ៍ទាំងឡាយរបស់គណបក្សដែលថ្នាក់កណ្ដាលបានដាក់ចុះអោយបានត្រឹមត្រូវម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាពផ្ទៃក្នុងគណបក្សអោយបានរឹងមាំដោយឈរលើមាគា៌មហាជនរបស់បក្ស។ ដើម្បីត្រៀមការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខនេះនិងការបោះឆ្នោត រដ្ឋសភា នាខែកក្កដាឆ្នាំ២០១៨ អោយទទួលបានលទ្ធផលជោគជោគជ័យ។




































