ប៊ុន រិទ្អី: កំពង់ធំ÷ រថយន្តក្រុងបុករថយន្តដឹកទំនិញកាលពីវេលាម៉ោង៤និង២០នាទីទាបភ្លឺថ្ថ្ងៃអាទិត្យ៦រោចខែបុស្សឆ្នាំរកា,នព្វស័ក,ព,ស,២៥៦១ត្រូវថ្ងៃទី៧ ខែ មករា ឆ្នាំ ២០១៨ ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ០៦ត្រង់ចំណុចភូមិទួលដំណាក់ឃុំចុងដូងស្រុកបារាយណ៌ ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា អ្នកបង្ករឡើងដោយរថយន្តក្រុង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍សខៀវ ពាក់ស្លាកលេខភ្នំពេញ3B9753 អ្នកបើកស្លាប់នៅលើរថយន្ត។ បានបើកទៅបុករថយន្ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍សគ្មានស្លាកលេខអ្នកបើកចរត់គេចខ្លួនបាត់ស្រមោល
(មូលហេតុអ្នកបើករថយន្តក្រុងងងុយដេក)។
ក្រោយកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងកត់កំណត់ហេតុនិង ប្រមូល វត្ថុតាង រថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៌ រងចាំកាតដោះស្រាយគ្នាពេលក្រោយ៕ប៊ុន រិទ្ធី





































