ឃិន គន្ធា: បន្ទាយមានជ័យ៖ គណៈកម្មាធិការកណ្ដាលប្រធានក្រុមប្រតិកម្មរហ័ស លោកឧកញ៉ា ហង្ស ស៊ុីផា ទីប្រឹក្សាឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន រួមជាមួយក្រុមការងារនិងយុវជនស្រុកស្វាយចេក នាំយកស៊ីមងត៍ ១០តោនទៅប្រគេនព្រះសង្ឃនៅវត្តសុទ្ធារាមរង្សី(ផ្លាស់កង់)ស្ថិតក្នុងភូមិ ផ្លាស់កង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៧មកា២០១៧។
លោក ធីម ហ៊ាង គណះកម្មការសាងសង្សវត្ត សុទ្ធារាមរង្សី
(ផ្លាស់កង់) ប្រាប់ថា៖ វត្តក៍សាងបានរហូតមកដល់ពេលនេះ បានការជួយឧបត្ថមគាំទ្រពី ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោក ជំទាវ ព្រមទាំងសមាជិក សមាជិការ របស់គណះបក្សប្រជាជនកម្ពុជា និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ពិសេសលោកឧកញ៉ា ហង្ស ស៊ុីផា ទីប្រឹក្សាឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដែលបានជួយផ្ដល់ស៊ីមង់ត៍១០ បន្ថែមទៀតប្រគេនព្រះសង្ឃ សម្រាប់ក៍សាងបន្ត។
លោក ធីម ហ៊ាង ក្នុងនាមព្រះសង្ឃគណះកម្មការវត្ត និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ប្រសិទ្ធពរជ័យគ្រប់ប្រការដល់លោកឧកញ៉ា ហង្ស ស៊ុីផា និងក្រុមគ្រួសារសូមជួបប្រទះនូវសេក្ដីសុខ ជ័យមង្គលគ្រប់ភារះកិច្ច។
ក្នុងពេលសំណេះសំណាលជា ព្រះសង្ឃជាព្រះចៅអធិការវត្ត ព្រះគ្រូសូត្រឆ្វេងស្ដាំនិងពុទ្ធបរស័ទ្ធ ចំណុះជើងវត្ត លោកឧញ៉ា ហង្ស ស៊ុីផា ទីប្រឹក្សាឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធម៏ជាតិប្រយុទ្ធប្រឆាំងគ្រឿងញាន មានប្រសាសន៍ថា៖ សមិទ្ធផលទាំងឡាយដែលកើតមានឡើងនាពេលនេះ សុទ្ធសឹងតែកើតឡើងពី គណះបក្សប្រជាជនកម្ពុជាសម្រាប់បម្រើរការ
សាធារណះ។ ដូចមានផ្លូវលំ ផ្លូវក្រាលគ្រួសក្រហម សាលារៀន ស្រះទឹក ដែលមាននៅក្នុងមូលដ្ឋានភូមិផ្លាស់កង់នេះស្រាប់។
លោកឧកញ៉ា ហង្ស ស៊ុីផា រំលឹកឡើងវិញភាពជូជត់ព្រាត់ប្រាស់ក្រុមគ្រួសារនាសម័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយរំលឹកគុណ៧មករា ដែលធ្វើអោយយើងគ្រប់គ្នារស់រាន្តមានជីវិត រហូតដល់ថ្ងៃនេះ ព្រមទាំងផ្ដាំផ្ញើដល់យុវវ័យថា ៧មករា មិនប្រកាន់និន្នាការឋានះឬពណ៏សំបុរ ពលរដ្ឋណាម្នាក់ឡើយ
ដូច្នេះយុវវ័យក៍ដូចជាពលរដ្ឋទូទៅត្រូវទុកជាគុណ ហើយនាំគ្នាអភិវឌ្ឍន៍មូលដ្ឋាន ភូមិដ្ឋានយើងមានមានសោភ័ណភាពប្រកបដោយបរិស្ថានល្អស្របតាមកសរអភិវឌ្ឍន៍ជីវភាពនាពេលបច្ចុប្បន្ន ។
យុវវ័យមិនត្រូវជឿការញស់ញង់ លាបពណ៏ របស់គណបក្សផ្សេង ដែលនាំអោយប្រទេសជាតិ ដើរទៅរកភាពមហន្តរាយដូចសម័យបីឆ្នាំ៕ ដោយ៖ឃិន គន្ធា




































