ពលករខ្មែរ៤នាក់ បានស្លាប់ ក្នុងហេតុការណ៍ទូកដឹកទំនិញបុកទូកនេសាទថៃ នៅកណ្តាលសមុទ្រថៃ

0

ប្រទេសថៃ៖ ទូកដឹកទំនិញមួយគ្រឿង បេីកបុកទូកនេសាទត្រីថៃបណ្ដាលអោយលិចនៅកណ្ដាលសមុទ្រ នាថ្ងៃទី៧ ខែមករា ឆ្នាំ2018 ស្ថិតក្នុងខេត្តឈុនបុរី ព្រះរាជាណាចក្រថៃ ដែលបណ្តាលអោយពលករខ្មែរ ចំនួន៤នាក់ បានបាត់បង់ជីវិត។ បើតាមសមត្ថកិច្ចថៃ បានឲ្យដឹងថា៖ពលករខ្មែរដែលស្លាបទាំង៤នាក់នោះ សពម្នាក់ ត្រូវបានស្គាល់ស្រុកកំណើតនៅភូមិពន្លៃ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវជាខ្មែរសុរិន្ទ ចំណែក3នាក់ទៀតនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ សមត្ថកិច្ចជំនាញរបស់ថៃ កំពុងស្រាវជ្រាវរកអត្តសញ្ញណផងដែរ។ដោយ សេង សុវណ្ណារិទ្ធ