អាជ្ញាធរស្រុកជីក្រែង កងកម្លាំង មន្រ្តីរាជការ ប្រជាពលរដ្ឋរួមគ្នា ប្រារព្វពិធី ខួបអនុស្សាវរីលើកទី៣៩ថ្ងៃជ័យជំនះ៧មករា១៩៧៩. ៧មករា២០១៨

0

សៀមរាប   ឯកឧត្ដម ង៉ែត ណារិនសមាជិកកណះកម្មាធិកាកណ្ដាល គណះបក្សប្រជាជនកម្ពុជានឹងជាប្រធានក្រុមការងារចុះជួយស្រុកជីក្រែង បានអានសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃ៧មករា១៩៧៩ដែលបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជារាបលាននាក់ឳ្យរួចផុតពីរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុលពតដ៏សាហាវយង់ឃ្នងបំផុតនឹងបានបើកទំព័រសករាជថ្មីនៃកម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ នឹងវឌ្ឍនភាពសង្គម  រហូតមកដល់ថ្ងៃនេះ គឺជាគម្រប់ខួបលើកទី៣៩នៃមហាជ័យជំនះជាប្រវត្តិសាស្រ្ត  ៧មករា ១៩៧៩/២០១៨។

ពិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៣៩នៃទិវាជ័យជំនះ៧មករា ឆ្នាំ ២០១៨ ត្រូវបានធ្វើឡើងនៅ សាលាស្រុកជីក្រែង ដោយមានកាចូលរួម ពីអាជ្ញាធរ មន្ត្រីរាជការ កងកម្លាំង នឹងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដោយទឹលមុខសប្បាយរីករាយ នឹងជាថ្ងៃដែលខ្មែរគ្រប់រូប ចងចាំជានិច្ច មិនអាចបំភ្លេចបាន និងជាថ្ងៃ មានសេរីភាពឡើងវិញ នូវថ្ងៃកំណើតទី២ របស់ប្រជាជាតិខ្មែរ ។

ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានសេរីភាពជិត៤០ឆ្នាំ ដោយដោយសារតែគុណបំណាច់ របស់គណបក្សប្រជាជន កម្ពុជា ដែលបានដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយប្រជាជនមានសិទ្ធិស្មើរគ្នា ប្រទេសជាតិមាន ភាពរីកចម្រើន គ្រប់វិស័យក្រោមការដឹកនាំដ៏ត្រឹមត្រូវនឹងឈ្លៀសវ័យរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យ​ប្រទេសជាតិមានភាពរីចម្រើន  និងការអភិវឌ្ឍន៍  ។

ឯកឧត្ដមង៉ែត ណារិន មានប្រសាសន៍ថា  ថ្ងៃ៧មករាគឺជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា ប្រសិនបើគ្មានថ្ងៃ៧មករានេះទេក៏មិនអាចមានអ្វីៗដូចសព្វថ្ងៃនេះដែល ជាមួយគ្នានេះប្រជាពលរដ្ឋដែលធ្លាប់រស់ក្នុងរបបប៉ុលពតហើយរស់រានមានជីវិតដល់សព្វថ្ងៃគឺបានសម្ដែងការយល់ឃើញថា ការស់នៅក្នុងរបបខ្មែរក្រហមពិតជាវេទនាណាស់ដូចជាឋានរគអញ្ជឹ  គួរបញ្ជាក់ថាក្នុងឪកាសខួបលើកទី៣៩ រដ្ឋបាលស្រុកជីក្រែងក៏បានរៀបចំកម្មវិធីប្រកួតកីឡាបាល់ទះ នឹងប្រឡងចម្រៀងដើម្បីដណ្ដើមយកពានរង្វាន់ ដើម្បីជាកាអបអរសារទរផងដែរ (ដោយ : ព្រំ សុខា)