សប្បុរសជននៅក្រុងប៉ោយប៉ែតមកចែកជូនយុវជនផ្តាច់សារជាតិគ្រឿងញៀន

0

ខេត្តបន្ទាយមានជ័យ៖ យុវជនផ្តាច់សារជាតិញៀននៅមជ្ឈមណ្ឌលកែប្រែកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រមាណ១៨៥នាក់ ត្រូវបានសប្បុរសជននៅក្រុងប៉ោយប៉ែត ផ្ដល់ការលើកទឹកចិត្ត និងនាំយកអំណោយជាអាហារ និងសាប៊ូដុលខ្លួនមកចែកជូន។
លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មេបញ្ជាការង នាយ នាយរងនិង មន្ត្រីអាវុធហត្ថខេត្តទទួលស្វាគមន៍ កាលល្ងាចពីថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៨។សប្បរស់ជនជាច្រើនរូប មកពីក្រុងប៉ោយប៉ែតបានរួមគ្នាធ្វើគុយទាវដោយផ្ទាល់ដៃ ចែកជូនដល់យុវជនកំពុងកែប្រែខ្លួន ដើម្បីផ្ដាច់សាធាតុញៀនក្នុងមណ្ឌលនេះ ក្នុងគោលបំណងបើកឳកាសដល់សាច់ញាត្តិបានសួរសុខទុក្ខ និងជួបជុំញាត្តិមិត្តភក្តិ ឬសាច់ញាត្តិដែលជ្រុលខ្លួនដើផ្លូវខុសជាប់សាធាតុញៀន ម្យ៉ាងវិញទៀត ការផ្ដល់អំណោយនេះក៍បានបញ្ជាក់ ពញ្ញាក់ស្មារតីដល់សាច់ញាត្តិ ជនជាប់សាធាតុញៀនកុំបីរើសអើងជនជាប់សាធាតុញៀន ហើយយកចិត្តទុកដាក់ពួកគាត់ដើម្បីអោយពួកគាត់ឆាប់បានជាសះបើយចូលរួមក្នុងសង្គមអភិវឌ្ឍន៍គ្រួសារ។
ទន្ទឹមជាមួយនឹងការចុះសួរសុខទុក្ខនាឱកាសនោះលោកឧត្ដមសេនីយ៍ត្រីបោន ប៊ិនមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានសម្តែងការកោតសរសើរ និងអរគុណចំពោះសប្បុរសជន ព្រមទាំងក្រុមការងារដែលបាននាំយកអំណោយមកចែកជូនយុវជនផ្តាច់សារជាតិញៀននៅមជ្ឈមណ្ឌលកែប្រែកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលកំពុងផ្តាច់គ្រឿងញៀនដែលរស់នៅទីនេះ។
លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន សំណូមពរដោយជឿជាក់ថា៖ សប្បរស់ជននៅទូរទាំងខេត្ត យកគំរូដ៍ល្អរបស់សប្បរសជនក្រុងប៉ោយប៉ែត ដើម្បីអោយជនជាប់សាធាតុញៀនមានឳកាសកែប្រែខ្លួនហើយវិលមកក៍សាងក្រុមគ្រួសារដូចពលរដ្ឋទូរទៅក្នុងសង្គមវិញ៕     ដោយ    ៖ឃិន គន្ធា