ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពចំណេះដឹងយេនឌ័រ ការស៊ើបអង្កេតបទល្មើស រំលោភផ្លូវភេទលើកុមារ

0

សាំង សារ៉ាវី:  ខេត្តតាកែវ÷នៅព្រឹកថ្ងៃអង្គារ៍ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពចំណេះដឹងយេនឌ័រ ការស៊ើបអង្កេតបទល្មើស រំលោភផ្លូវភេទលើកុមារ និងសម្ភាសន៍កុមារតាមបែបកុមារមេត្រី  ក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តម​សេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការ អធិការរងទទួលការងារព្រហ្មទណ្ឌ ក្រុមការងារយេនឌ័រ និងមន្រ្តីពាក់ព័ន្ធសរុបមានចំនួន ៩៥នាក់ ស្រី២៦នាក់៕ុំល