ខេត្តរតនគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកម៉ូតូក្នុងទិសដៅស្របគ្នាពីលិចទៅកើតនៅត្រង់ចំណុចផ្លូវចូលភូមិយឺន ឃុំកក់ ស្រុកបរកែវ បណ្ដាលឲ្យយុវជនម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង ៣និង១៥នាទីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨តាមបណ្តោយផ្លូវជាតិលេខ៧៨។
លោកវរសេនីយ៍ត្រី កាន់ ធីរ័ត្ន មេបញ្ជាការកងរាជអាវុធហត្ថស្រុកបរកែវ បានឲ្យដឹងថា ជនរងគ្រោះ ១- ឈ្មោះ នាង សីលា ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង បើកបរម៉ូតូម៉ាក់ស្កុបពី ពណ៌.ស ពាក់ស្លាកលេខ រតនគិរី 1C-0898 ស្លាប់នៅនឹងកន្លែងកើតហេតុ អ្នករួមដំណើរ ២- ឈ្មោះ រដ្ឋា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រងរបួសធ្ងន់។ ដោយឡែកទី៣- ឈ្មោះ ទីង ធ្លក់ ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចំការ មានទីលំនៅភូមិយឺន ឃុំកក់ ស្រុកបរកែវ បើកបរម៉ូតូម៉ាកវេវឆ្លាមពណ៌ក្រហម ពាក់ស្លាកលេខកំពង់ចាម 1A-9855 រងរបួសធ្ងន់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមប៍ធ្វើការវាស់វែងដឹកបញ្ជូនអ្នករបួសធ្ងន់ទៅមណ្ឌលសុខភាពស្រុកបរកែវដើម្បីជួយសង្គ្រោះបន្ទាន់។
ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យាបាយទាំង២ គ្រឿងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកក់ យកមករក្សាទុករងចាំធ្វើការដោះស្រាយគ្នាជាក្រោយ ៕ យក្ខឡោម




































