រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង និងធ្វើឲ្យមនុស្សមានចំនួន៣នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ក្នុងនោះមានម្ដាយនិងកូនតូចផងដែរ ហើយក៏មានបុរសម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូ២គ្រឿងផ្សែងគ្នា ហើយត្រូវបានរថយន្តដឹកដី ពណ៌ត្រេងអុី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ ទៅបុករះម៉ូតូរងគ្រោះពីក្រោយទាំងកំរោល បណ្ដាលឲ្យរុញទៅបុករថយន្ត២គ្រឿងទៀតនៅពីមុខ លើដងផ្លូវជាតិលេខ៤ ទល់មុខសាលាជម្ពូវ័ន្ត ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ៦និង៣០នាទី ព្រលប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះ សួន ធារ៉ា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅក្នុងបុរីសែនមនោរម្យ ស្ថិតនៅភូមិកន្ទោកជើងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ នឹងកូនប្រុសតូចដែលស្លាប់ ជាមួយគ្នា មានអាយុ៣ឆ្នាំ មិនទាន់ស្គាល់ឈ្មោះ ហើយប្តីដែលរងរបួសធ្ងន់ ឈ្មោះ ពេជ ពៅ អាយុ២៨ឆ្នាំ ស្នាក់នៅជាមួយគ្នា ។ ដោយឡែនជនរងគ្រោះខាងម៉ូតូផ្សែងទៀត ដែលស្លាប់នៅនិងកន្លែងកើតហេតុ មានឈ្មោះឈៀន សាមិត ហៅ (វិត) អាយុ៤៣ឆ្នាំ រស់ភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ 
សមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា តៃកុងរថយន្តបង្ក ត្រូវបានចាប់ខ្លួនមានឈ្មោះ យឹម ភារម្យ ភេទ ប្រុសអាយុ 29 ឆ្នាំ មុខរបរបើករថយន្ត រស់នៅភូមិកំពង់ស្នែងរមាំង ឃុំជំនះពេន ស្រុកសំរោង ខេត្តតាកែវ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលធ្វើដំណើតាមដងផ្លូវកើតហេតុខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កប្រភេទដឹកដី ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ភ.ម 3-3936 បានធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែបុកម៉ូតូ២គ្រឿងដែលធ្វើដំណើស្របទិសគ្នានៅពីមុខ ដោយមួយគ្រឿងម៉ាក ហង់ដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1J-5687 ជិះដោយបុរសម្នាក់ និងមួយគ្រឿងទៀតម៉ាក ហង់ដាឌ្រីម២០០២ ពាក់ស្លាកលេខ ភ្នំពេញ 1U-7920 បើកបរដោយបុរសម្នាក់ រួមនិងប្រពន្ធកូនប្រុសតូចម្នាក់ បណ្ដាលឲ្យរថយន្តបង្កបុករុញម៉ូតូរងគ្រោះ២គ្រឿងគៀបជាប់ជាមួយរថយន្តកូរេ២គ្រឿងទៀតនៅពីមុខ បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង (ដែលអ្នកស្លាប់ មានស្ត្រីនិងកូនប្រុសតូចម្នាក់ និងបុរសម្នាក់ជិះម៉ូតូផ្សែង)និងបណ្ដាលឲ្យបុរសម្នាក់ទៀតរងរបួសធ្ងន់ ។
ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្ក បានព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់បាន បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ៣ ។ចំណែកបុរសម្នាក់ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅកាន់មន្ទីពេទ្យភ្លាមៗ ។
បន្ទានក្រោយមក ទើបសមត្ថកិច្ចមូលដ្ឋានចុះជួយសម្រួលចរាចរណ៍ និងទាក់ទងទៅជំនាញចរាចរណ៍ ឲ្យចុះមកធ្វើការវាស់វែង យករថយន្តបង្ក និងម៉ូតូ រួមទាំងរថយន្តកូរេ រងគ្រោះទាំង២ ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕





































