ក្មេងទំនើងពីក្រុមដេញវ៉ៃគ្នាម្នាក់រងរបួសធ្ងន់ នៅស្រុកលំផាត់

0

ខេត្តរតនគិរី៖ ក្មេងទំនើងពីរក្រុមដេញវ៉ៃកាប់ចាក់គ្នាបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង៨:០០នាទីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវកែងវត្តគិរីលំកុដ ស្ថិតក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ។មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ុន ឡូល ភេទប្រុសអាយុ ១៨ឆ្នាំជនជាតិទំពួន រស់នៅភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ត្រូវជនដៃដល់កាប់ចំកខាងស្តាំបណ្ដាលឲ្យរងរបួសប្រវែង០៧ស,ម(រងរបួសធ្ងន់)។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍បញ្ជូនយុវជនរងគ្រោះទៅព្យាបាលនៅគ្លីនិចឯកជនមួយនៅឃុំសេដា ស្រុកលំផាត់។ចំណែកជនបង្ក កម្លាំងប៉ុស្តិ៍មិនទាន់កំណត់មុខសញ្ញាបាននៅឡើយទេ កំពង់សើុបអង្កេតនឹងស្រាវជ្រាវរកមុខសញ្ញាដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ យក្ខឡោម