ឧត្តមសេនីយ៍ សោម ស៊ុន ចុះសួរសុខទុក្ខលោក​វរសេនិយ​ទោ​កែវ​ ខែម នៅមន្ទីរពេទ្យ​ព្រះកេតុមាលា​

0

កំពង់ធំៈ ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ថា ទុក្ខព្រួយរបស់យោធា ដែលមន្រ្តីក្រោមុំឪវាទ គឺជា​ភារកិច្ចចាំបាច់បំផុតរបស់ថ្នាក់ដឹកនាំ ពោលគឺទុក្ខរបស់មន្រ្តីក្រោមុំឪវាទ គឺជាទុក្ខរបស់ថ្នាក់ដឹកនាំ ក្នុងការ យកចិត្តទុកដាក់ ទាំងការរស់នៅ ការស្នាក់នៅ ទាំងសុខភាពអនាម័យ  និងសកម្មភាពផ្សេងៗរបស់មន្រ្តី​ថ្នាក់ក្រោម។

ជាក់ស្តែង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំនាយទាហានក្រោមឱវាទ ​ទៅ​សួរសុខទុក្ខលោក​វរសេនិយ​ទោ ​កែវ​ ខែម​ ​ នាយសេនាធិការ​រង​ ដែល​មានជម្ងឺគ្រួសក្នុងប្រម៉ាត់ និងត្រូវ​បាន​លោក​វេជ្ជបណ្ឌិត​ នៃមន្ទីរពេទ្យ​ព្រះកេតុមាលា​ (១៧៩)​ ធ្វើ​ការ​វះកាត់​និង​ព្យា​បាល​​យ៉ាង​យក​ចិត្ត​ទុកដាក់​ ហើយ​ទើប​វិល​យមកកាន់លំនៅដ្ឋានវិញ​ ស្ថិត​នៅ​ភូមិ​ ចេក​មួយ​ស្ទោង​ ឃុំ​មាន​ជ័យ​  ស្រុក​សណ្តាន់​ ខេត្ត​កំពង់ធំ​ កាលពីថ្ងៃម្សិលមិញ​នេះ​ ។​

ដំណើរការចុះសួរសុខទុក្ខ ត្រូវបានធ្វើឡើង នៅព្រឹក​ថ្ងៃ​ទី​១០ខែមករា​ ឆ្នាំ​២០១៨​ ដឹកនាំដោយ ​មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​  និង​មេបញ្ជាការ​រង​ នាយសេនាធិការ​រង​ តំណាង​ឲ្យ​ថ្នាក់​ដឹក​នាំនៃអង្គភាពតំបន់ប្រ​តិបត្តិការសឹករងកំពង់ធំ​ទាំង​មូល​ ព្រមទាំងបាន ​នាំយក​នូវ​ថវិកា​ចំនួន​ ២,១៣៥,០០០​ ទឹក​ផ្លែឈើ​ ២​ កេស​ ទឹក​បរិសុទ្ធ​២​ កេស​  និង​ទឹក​ដោះ​គោ​ឆៅចំនួន​ ៤​ យួរ​  សូមបញ្ជាក់ផងដែរថា ថវិកា​និង​ភេសជ្ជៈ​ទាំង​អស់​នេះ​គឺបាន​មកដោយសារការរួមចំណែក​របស់​នាយ​ទាហាន​នៅក្នុង​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ។​

លោក​វរសេនីយ៍​ទោ ​កែ​វ​ ខែម​ បានពោលពាក្យអគុណ ទាំងអួលណែនដើមក​ ​ចំពោះ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ និង​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ ដែល​បាន​យកចិត្ត​ទុកដាក់​ជួយដោះស្រាយ​ការ​លំបាក​ខ្វះខាត​របស់​គាត់​កន្លងមក​ ក៍ដូចជាពេលដែលគាត់កំពុងមានជម្ងឺ ​ និង​សូមបួងសួងដល់វត្ថុសក្កិសិទ្ឋក្នុងលោកតាមជួយថែរក្សា​ អស់​លោក​ទាំង​អស់​ និង​ក្រុម​គ្រួសារ​ បាន​ប្រកបតែនិងសេចក្តីសុខ​ សេចក្ដី​ចម្រើន​ សុខភាពល្អ​ និង​មានជោគជ័យ​គ្រប់​ភារកិច្ច​ ។

ដោយ  ប៊ុន រដ្ឋា