Sa Wut រតនគីរី: ខេត្តរតនគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ផ្ញាំផ្ញើដល់គណៈអភិបាលស្រុកថ្មី ដែលទើបតែងតាំងចូលកាន់តំណែងនារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ណែនាំដល់អភិបាលស្រុកវើនសៃ ត្រូវយកចិត្តទុកដាក់ក្នុងការងារ ហើយត្រូវគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ
។ ទន្ទឹមនឹងនោះត្រូវជម្រុញយន្តការច្រកចេញចូលតែមួយឲ្យបានឆាប់ដើម្បីធានាឲ្យការផ្តល់សេវាជូនប្រជាពលរដ្ឋបានឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយតម្លាភាព ពង្រឹងកិច្ចសហការ និងទំនាក់ទំនងជាមួយស្ថាប័ន អង្គភាព នានាឲ្យបានល្អប្រសើរ ហើយក្នុងនាមអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋ គណៈអភិបាលស្រុកត្រូវ ចុះជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋឲ្យបានញឹកញ៉ាប់ ដើម្បីស្វែងយល់អំពីសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា លោក ហេង សាវឿន អភិបាលរងស្រុក ត្រូវបានតែងតាំងជាអភិបាលស្រុកវើនសៃ ជំនួសលោក ជុំ ងិល ដែលត្រូវចូលនិវត្តន៍ ផ្ទេរភារកិច្ចលោក ឆេង សុភាព ពីអភិបាលរងស្រុកអូរជុំឲ្យមកកាន់តំណែងជាអភិបាលរងស្រុកវើនសៃ ជំនួសលោកស្រី ខាំ ណាវ ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់តួនាទីជាអភិបាលរងស្រុកអូរជុំ លោកស្រី កុយ ថារី ត្រូវបានតែងតាំងជាអភិបាលរងស្រុកវើនសៃ និងតែងតាំងលោក គិ ប៊ុនសូម ជាអភិបាលរងស្រុកវើនសៃ សម្រាប់អាណត្តិទី២ ។ យក្ខឡោម







































