- សាំង សារ៉ាវី:
ខេត្តតាកែវ÷ នៅរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹង
សមត្ថភាពចំណេះដឹងយេនឌ័រ ការស៊ើបអង្កេតបទល្មើស រំលោភផ្លូវភេទលើកុមារ និងសម្ភាសន៍កុមារតាមបែបកុមារមេត្រី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ។ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាន
នគរបាលខេត្តតាកែវ។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង គ្រូឧទ្ទេសអញ្ជើញមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ លោកនាយការិយាល័យជំនាញ លោកអធិការ អធិការរងទទួលការងារព្រហ្មទណ្ឌ ក្រុមការងារយេនឌ័រ មន្រ្តីពាក់ព័ន្ធ និងសិក្ខាកាមសរុបមានចំនួន ៩៦នាក់ ស្រី២៦នាក់៕





































