ភ្នំពេញ ៖ ជនបរទេសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលកំពុងធ្វើសកម្មភាព ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន សុខច្បាប់ ចូលមកក្នុងប្រទេសកម្ពុជា ។
សមត្ថកិច្ចគយ នគរបាលអន្តោប្រវេសន៍កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន (ក១) និងសមត្ថកិច្ចពាក់ព័ន្ធនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឃាត់ខ្លួនជនជាតិប៊ែលហ្សិក បានពាក់ព័ន្ធករណីដឹកជញ្ជូន សារធារតុ ញៀន តាមជើងអាកាស ពីប្រទេសប្រេស៊ីល ឆ្លងកាត់អេត្យូពី-ថៃ មកកម្ពុជា នៅចំណុចច្រកអ្នកដំណើរ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២០និង១៣នាទី ។
ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ត្រូវបានសមត្ថកិច្ច បង្ហើបឲ្យដឹងថា ជនសង្ស័យឈ្មោះ CATRY DAVIT NOEL M ភេទប្រុស ជនជាតិប៊ែលហ្សិក កាន់លិខិតឆ្លងដែនលេខ EN106323 បានធ្វើដំណើរចូលមកក្នុងប្រទេស កម្ពុជា ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន៊
ក្រោយពីសមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យបាន ហើយរឹបអូសវត្ថុតាងរួមមាន៖ សារធាតុញៀនប្រភេទ Cocaine ទម្ងន់ ១០០៣,២៤ក្រាម លាក់ក្នុងបាតវ៉ាលិស, ទូរស័ព្ទដៃមួយគ្រឿង, លិខិតឆ្លងដែនមួយក្បាល, កាតសម្គាល់ខ្លួនមួយសន្លឹក និងវ៉ាលិសមួយ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងឯកសារ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕




































