យុវជនម្នាក់ធ្វើអត្តឃាតខ្លួនឯងបញ្ចប់ជីវិតនៅក្មេងខ្ចី

0

ខេត្តរតនគិរី៖ យុវជនម្នាក់ចង.កបញ្ចប់ជីវិតដោយខ្លួនឯងនឹងខ្សែគោជាប់ធ្នឹមនៅលើផ្ទះរបស់ឪពុក ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង កាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នៅចំណុចលើផ្ទះលោក តាវែង លើម ត្រូវជាឪពុកយុវជនរងគ្រោះ ស្ថិតនៅក្នងភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ។

មន្ត្រីអាវុធហត្ថស្រុកអូរជុំបានឲ្យ ខេមរា ដឹងថា យុវជនរងគ្រោះឈ្មោះ លើម នុយ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិគ្រឹង មុខរបរ សិស្សអនុវិទ្យាល័យឡាបានសៀក រៀនថ្នាក់ទី ៨ មានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ មូលហេតុ ដោយស្រវឹងសា ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យនឹងធ្វើកោសល្យវិច្ច័យឃើញថា ពិតជាធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែនមិនមែនរឿងឃាតកម្មទេ សមត្ថកិច្ចបានប្រគល់សពទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ យក្ខឡោម