ឧត្តមសេនីយ៍ត្រី សោម ស៊ុន  ស្វែងយល់ពីជីវិតពិតនិងការរស់នៅរបស់អតីតយុទ្ធជន

0

កំពង់ធំៈ ក្រៅពីការងារស្នូលរបស់អង្គភាព ឯកឧត្តម មេបញ្ជាការសឹករងកំពង់ធំ បានដឹកនាំសហការី ចុះ​សិក្សាស្វែងយល់ ពីជីវិតពិត ក្នុងការរស់នៅ ប្រកបមុខរបរប្រចាំថ្ងៃ និងសុខទុក្ខរបស់អតីតយុទ្ធជន ដែល​កំពុងតែជួបនូវការខ្វះខាត ស់នៅក្នុងមូលដ្ឋាន នៃទឹកដីខេត្តកំពង់ធំ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ប្រធានសមាគមអតីយុទ្ធជនកម្ពុជាខេត្ត  បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ ដល់ក្រុមគ្រួសារអតីតយុទ្ធជន​ ដែលកំពុងតែ ជួបនូវការខ្វះខាត ​គ្រួសារ​ទៀត​  បច្ចុប្បន្នកំពុងរស់នៅភូមិអូររំដេង​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ នៅល្ងាចថ្ងៃទី១៥ ខែមករា​ ឆ្នាំ​២០១៨។

អតីតយុទ្ធជន លោក​អនុ​សេនីយ៍​ត្រីស៊ឹង​ អ៊ត​ អាយុ​ ៤៩​ឆ្នំា​ អតីតធ្លាប់ជា ​យោធិន​នៅ​ក្នុង​អង្គភាព​ វរសេនាធំលខ​៤​ កង​ពល​លេខ​ ៥​ ចាស់​ ​ កន្លងមក​ធ្លាប់​ឈរ​ជើង​ប្រចាំ​ការ​នៅ​សមរភូមិ​អានសេះ​ ជាប់​ព្រំ​ដែន​កម្ពុជា​-ថៃ​ ក្នុង​សម័យ​រដ្ឋ​កម្ពុជា​ផងដែរ​  លោកមាន​កូន​ចំនួន​០៧​ នាក់​ នៅក្នុង​បន្ទុក​ចំនួន​ ៥​ នាក់​ ហើយ ០២ នាក់ទៀត មាន​គ្រួសារមិនដឹងថារស់នៅទីណានោះទេ ។

លោក ស៊ឹង​ អ៊ត​ សព្វថ្ងៃ​​មុខ​របួស​​អំបែង​គ្រាប់​ បៀមជាប់នៅក្នុងសាច់ឧស្សារធ្វើទុក្ខនៅពេលត្រជាក់ខ្លាំងម្តងៗ រូបគាត់មិនអាចប្រកបការងារអ្វីធ្ងន់ធ្ងរបានទេ តែទោះបីរាងកាយមានស្នាមរបួសយ៉ាងណាក្តី ភាពស្រ​ឡាញ់សន្តិសុខ សុវត្តិភាព ចង់ឲ្យប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខ គាត់បានចូលរួម ជាប្រជាការពារភូមិ ​ក្រៅពីនោះបានដើរ​ស៊ីឈ្នួលគេ និងឡើងត្នោតបន្តិចបន្តួច ចំណែក​ភរិយា​ដើរ​ដាក់​ទ្រូយក​កូនកង្កែប​  ដើម្បីគ្រាន់បាន​ថវិកា​សម្រាប់ទិញ​អង្ករ​ចិញ្ចឹម​ជីវិត​  និងផ្គត់ផ្គង់ការសិក្សាដល់កូន ​។

ក្នុងឳកាសនៃការចុះសួរសុខទុក្ខ អតីតយុទ្ធជន ដោយឃើញពីភាពលំបាកខ្វះខាត ឯកឧត្តម សោម ស៊ុន   និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​ បាន​ឧបត្ថម្ភ​ជូន​គាត់​នូវ​អង្ករ​ចំនួន​ ៧៥​ គីឡូ​ក្រាម ,​ មីចំនួន​ ០២កេស​  , ទឹកត្រីចំនួន​ ០២យួរ​ ,មុមុងជ្រលក់ថ្នាំចំនួន០២ សាប៊ូ​បោកខោអាវ​ចំនួន​០២កញ្ចប់​ , សាប៊ូ​ដុស​ខ្លួន​ ០១ ដប , ប៊ីចេងចំនួន០២កញ្ចប់ប់​ , អាវរងាចំនួន​ ០៥​ អាវ​ និង​ថវិកា​ចំនួន​ ១០០,០០០​ ៛​ ។

ដោយ  ប៊ុន  រដ្ឋា