បន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាលក្រុងបោយប៉ែតប្រតិបត្តិការបង្ក្រាបទីតាំងចែកចាយ និងផ្តល់កន្លែងសេពគ្រឿងញៀនមួយកន្លែងឃាត់ខ្លួនជនង្ស័យម្នាក់ និងដកហូតថ្នាំញៀនមួយចំនួនកាលពីនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ ត្រង់ចំណុចផ្លូវរទេះភ្លើង ក្នុងភូមិបាលេឡៃ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ធិន ចាន់ដេត អធិការនគរបាលក្រុងបោយប៉ែត បានប្រាប់ឲ្យដឹងថា ជនសង្ស័យក្នុងករណីចែកចាយ និងជួញដូរគ្រឿងញៀន ព្រមទាំងផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀនមាមនឈ្មោះ ចាន់ ពុយ ហៅឡុង អាយុ៦១ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិ-សង្កាត់កើតហេតុខាងលើ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចជំនាញបានរកឃើញវត្ថុតាងគ្រឿងចំនួន22ថង់តូច។
តាមចំលើយជនសង្ស័យបានសារភាពថា ខ្លួនបានលួចរកស៊ីចែកចាយគ្រឿងញៀនជាយូមកហើយដោយបំបែកជាកញ្ចប់តូចៗលក់ក្នុងតម្លៃ២០០បាត ស្មើរនឹង២ម៉ឺនរៀលក្នុងមួយកញ្ចប់។
ក្រោយបង្រ្កាបសមត្ថកិច្ចកំពុងបន្តនិតិវិធីស្រាវជ្រាវ និងឆែកឆេស្វែងរកវត្ថុតាងបន្ថែមទៀត៕




































