គ្រួសារក្រីក្រ២គ្រួសារ ទទួលបានអំណោយពីក្រុមការងារយុវជនបក្សប្រជាជនកម្ពុជា

0

កំពង់ត្រាចៈ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់ត្រាច ដឹកនាំដោយរូបលោកឃឹម សាមី អភិបាលរងស្រុក និងជាប្រធានក្រុមការងារយុវជនគណបក្សស្រុក រួមដំណើរដោយលោកអនុប្រធាន និងសមាជិកស្រុកចំនួន១០នាក់ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ បានយកអំណោយរបស់ក្រុមការងារទៅចែកជូនគ្រួសារក្រីក្រ២គ្រួសារ ដែលកំពុងជួបការំបាក។

ទាំង២គ្រួសារដែលជួបការលំបាកនោះ គឺគ្រួសារលោកយាយ ង៉ែត នាប អាយុ៧០ឆ្នាំ​រស់នៅជាមួយចៅ និងលោកយាយ មិញ​ ជិន អាយុ៨៧ឆ្នាំ​ រស់នៅជាមួយកូនប្រសារ មានទីលំនៅភូមិអង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ដោយក្នុង១គ្រួសារ ទទួលបានការឧបត្ថម្ភៈថវិកា១០ម៉ឺនរៀល និងអង្ករ១បាវ៥០គីឡូក្រាម៕