គួរឲ្យអាណោចអាធ័មលោកតា លោកយាយ ត្រូវមកទទួលភារដោះបំណុលធានាគារ និងចិញ្ចឹមចៅ​២នាក់​ជំនួសកូន

0

ខេត្តកំពង់ធំៈ  លោកតា លោកយាយ ចាសជរា ត្រូវមកទទួលនូវភារកិច្ចយ៉ាងធ្ងន់ធ្ងរ ក្នុងការដោះបំណុល ធានាគារ និងចិញ្ចឹមបីបាច់ថែរក្សាចៅចំនួន២នាក់  ចំនែកកូនរបស់លោកតា លោកយាយ  បែរជានាំគ្នាទៅ ធ្វើការនៅថៃ ហើយ​បាត់​ដំណឹង​សូន្យ​ឈឹង​អស់​រយៈពេល​ជាងមួយ​ឆ្នាំ​មក​ហើយ​ ដោយ​ទុក​ឲ្យ​គាត់​ដែល​មានវៃចាស់ជរាទាំងពីរនាក់ដាំបន្លែបង្ការផ្សេងៗ​ ដើម្បី​បានរក​ប្រាក់​ចិញ្ចឹម​ជីវិត​ផង​  ចិញ្ចឹម​បីបាច់​ថែ​រក្សា​ចៅប្រុសចៅស្រី​២​ នាក់​ផង​ រួមទាំង​សងប្រាក់មីក្រូហិញ្ញវត្ថុឯកជនផង​ ។​  

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ដោយក្តីអាណិតអាសូរ លោក​តា​ ស៊ុម ត្រេន​ អាយុ​៧៣​ ឆ្នំា​ និង​លោក​យាយ​កាន់​ ស៊ត​ អាយុ​ ៧០​ ឆ្នំា​ ដែលមានវ័យចាស់ជារា តែបែរជាមក​ទទួល​មរតកដ៏ជូចត់​ពីកូនសម្លាញ់របស់គាត់  សម្រាប់​ជីវិត​ចុង​ក្រោយ​សោះ ធ្វើឲ្យលោកតា លោកយាយ រងទុក្ខវេទនា ទាំង ត្រដរ ដោយដាំបន្លែ ដើម្បីសន្សំប្រាក់ដោះបំនុលកូន បច្ចុប្បន្នរស់ ​នៅ​ភូមិ​អូរ​រំដេង​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​។

​ លោក​តា​មាន​ជំងឺ​ប្រចាំ​កាយ​ សុខភាព​ចុះខ្សោយ​ តែ​បាន​លោក​យាយ​ជួយ​ជ្រោមជ្រែង​ក្នុង​ជីវភាព​ដ៍លំបាកនេះ​ នៅក្នុងឳកាសនៃការចុះសួរសុខទុក្ខ ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ​ ព្រឹក​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​ ២០១៨ ជួយ​ឧបត្ថម្ភ​  អង្ករ​ចំនួន​ ៥០​ គីឡូ​ក្រាម​ មីចំនួន​ពីរ​  ​កេស​ ទឹក​ត្រី​ចំនួន​មួយ​យួរ​ មុងជ្រលក់ថ្នាំ​ចំនួន​មួយ​ ប៊ីចេង​មួយ​កញ្ចប់​  សាប៊ូ​បោកខោអាវ​ចំនួន​ ២កញ្ចប់​ អាវ​រងា​ចំនួន​  ៤​ និង​ថវិកា​ចំនួន​ ១០០,០០០​ ៛​ ។

លោក​តា​ លោក​យាយ​ទាំង​ពីរ​ មាន​ចិត្ត​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ដោយ​បាន​ទទួល​ជំនួយ​មនុស្ស​ធម៌​ ពីថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ តំណាង​ឲ្យ​ឲ្យ​អាជ្ញាធរ​ដែនដី​  និង​សូមជូនពរ​សូមបានជួបប្រទះ​តែនិងពុទ្ឋ​ពរ​ទាំង​បួន​ប្រការ​គឺ​អាយុ​ វណ្ណៈ​ សុខះ​ និង​ពលៈ​ កុំបីឃ្លាងឃ្លាតឡើយ​  ។

ដោយ ប៊ុន  រដ្ឋា