អ្នកបើកបរឆ្លងកាត់ខេត្តកំពង់ធំ សូមប្រុងប្រយ័ត្នក្នុងឆ្នាំ ២០១៨នេះគ្រោះថ្នាក់ស្លាប់រាល់ថ្ងៃ

0

កំពង់ធំ នៅខេត្តកំពង់ធំ ចាប់តាំងពីចូលឆ្នាំ ២០១៨មក អត្រាគ្រោះថ្នាក់ចរាចរណ៍ មានកំណើនកើនឡើង យ៉ាងឆាប់រហ័ស បណ្តាឲ្យមានមនុស្សស្លាប់ជាច្រើននាក់ និងរបស់បួសធ្ងន់ស្រាលតាមៗគ្នា បង្ករឲ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ មានការភិតភ័យដោយសារតែករណី​គ្រោះ​ថ្នាក់ចរាចណ៍ បានកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៦ ។

ក្នុងនោះមហាជនបាន ទំម្លាយពីក្តីព្រួយបារម្ភណ៍ ថានៅក្នុងខេត្តកំពង់ធំ ចាប់តាំងពីចូលដើមឆ្នាំ ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ស្ទើរតែជារៀងរាលថ្ងៃ មានថ្ងៃខ្លះស្លាប់ម្តងរហូតដល់ទៅ៤នាក់ និង​របួសជាច្រើនករណី មូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់នេះ គឺបណ្តាលមកពីអ្នកបើកបរ មិនគោរពច្បាប់ ចរាចរណ៍ បើកមិនប្រកាន់ឆ្តាំ យានជំនះគ្មានស្លាកសញ្ញាត្រឹមត្រូវ បើកបរក្នុងស្ថានភាពងងុយដេក និង​រថយន្តពុំមានបច្ចេកទេសត្រឹមត្រូវ ទើបណ្តាឲ្យគ្រោះថ្នាក់កើតឡើង។

ជាក់ស្តែងអ្នកជិះម៉ូតូមួយគ្រឿង ប្រើប្រាស់ម៉ូតូគ្មានភ្លើងស្តុប គ្មានភ្លងបំភ្លឺមុខ ដែលគេហៅថាម៉ូតូជជុះ ត្រូវ​បានក្រុងដឹកអ្នកដំណើរ បើកបុកម៉ូតូ ខណៈពេលដែលបត់ឆ្លងថ្នល់ នៅត្រង់ចំណុច  ភូមិត្រើយ ម្យ៉ាប  ឃុំប្រាសាទ ស្រុកសន្ទុក  ខេត្តកំពង់ធំ កាលពីវេលាម៉ោង៣និង១៥នាទី ថ្ងៃទី១៦ខែមករា ឆ្នាំ ២០១៨បណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់។

សមត្ថកិច្ចប៉ូលិសចរាចរណ៍ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពី (ម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន) បណ្ដាលអោយ រថយន្ត  ម៉ាកយូតុន  ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ3D1238 បើកបរ ដោយមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ និងបានបន្សល់ទុកម៉ូតូម៉ាកសេ125ពណ៌ខ្មៅ  ផ្លាកលេខ  កំពង់ធំ1C0642 បើកបរដោយឈ្មោះ រឿង រ៉ែន ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិអំពុះ   ឃុំត្បូង  ក្រពើ   ស្រុកសន្ទុករបួសធ្ងន់  ។

បន្តាប់ពីសមត្ថកិច្ចធ្វើការវាសវែងរួច ក៏បានបញ្ចូនរថយន្ដ និងម៉ូតូជជុះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីរងចាំភាគីទាំងសងខាងចូលខ្លួន មកដោះស្រាយគ្នាតាមនិតិវិធីច្បាប់  រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទីកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះអាយុ ជីវិត ។

 

ដោយ  ប៊ុន  រដ្ឋា