អភិបាលខេត្តព្រះសីហនុ រំលឹកអោយ ប្រធានមន្ទីរវប្បធម៌ពិនិត្យឡើងវិញនិងចាត់វិធានការណ៏ចំពោះទីតាំងអាជីវកម្មណាឬទីតាំងសំណង់ទាំងឡាយណាដែលសរសេរស្លាកយីហោជាអក្សរបរទេសមិនស្តាប់តាមការណែនាំ

0

ព្រះស៊ីហនុៈ កាលពីព្រឹកថ្ងៃចន្ទ័១៤រោច ខែបុស្សឆ្នាំរកា ពស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ខែមករា២០១៨ កន្លងទៅនេះ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៏លើកឡើងថា បញ្ហាស្លាកយីហោនៅតាមហាងឬតាមទីតាំងសំណង់ដែលមិនគោរពតាមការណែនាំត្រូវតែមានវិធានការណ៏។ករណីនេះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា៖ បានប្រាប់អោយលោកប្រធានមន្ទីរវប្បធម៌ចុះពិនិត្យជាច្រើនដងហើយតែហាក់ដូចជាគ្មានលទ្ធផលសោះ។
សូមបញ្ជាក់់ថា នៅខេត្តព្រះសីហនុ ត្រូវបានគេមើលឃើញថាទីតាំងមួយចំនួនបានលើកស្លាកយីហោរបស់ខ្លួនសរសេរសុទ្ធតែអក្សរបរទេសជាពិសេសការដ្ឋានសំណង់ធំៗរបស់ចិន។ ដោយឡែកន្លែងខ្លះទៀត ដាក់អក្សរខ្មែរពីលើអក្សរបរទេសដែរតែមានទំហំប៉ុនគ្នាការធ្វើបែបនេះវាផ្ទុយពីការណែនាំ ហើយបានធ្វើអោយប្រជាពលរដ្ឋជាច្រើនរិៈគន់រដ្ឋបាលខេត្តព្រះសីហនុថា ហាក់មិនបានយកចិត្តទុកដាក់ក្នុងរឿងនេះ។

តែយ៉ាងណា ឯកឧត្តម អភិបាលខេត្ត បានស្នើជាថ្មីទៀតអោយ លោកប្រធានមន្ទីរវប្បធម៌ខេត្តព្រះសីហនុត្រូវសហការជាមួយផ្នែកពាក់ពន្ធ័ចុះពិនិត្យរឿងនេះឡើងវិញដើម្បីកុំអោយមានការរិៈគន់ពីមតិមហាជនតទៅទៀតថា គ្រាន់តែរឿងតូចតាចបែបនេះក៏គ្រប់គ្រងមិនបាន៕
(សូមប្រសាសន៏ទាំងស្រុងរបស់ ឯកឧត្តម យន្ត មីន)