ខេត្តកំពង់ធំ៖ ចោរស្ទើរភ្លើងម្នាក់ចូលលួចកាបូបលុយក្នុងផ្ឬះត្រូវបានសមត្ថកិច្ចក្របួចកាលពីព្រឹកថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឺងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៥ និង ០០ នាទី នៅភូមិសន្ទុកក្នុង ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពងធំ។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ ឈ្មោះ អួន.ឌ័ន ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើសកម្មភាពឡើងតាមបង្អួចចូលក្នុងផ្ទះឈ្មោះ លិត.សុខី ភេទស្រី អាយុ ៣៣ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ។បន្ទាប់មកក៏លួចយកការបូបដៃ ដែលម្ចាស់ទុកនៅលើក្បាលដំណេក ហើយដកយកលុយអស់ចំនួន ៣៥០,០០០៛(សាមសិបប្រាំម៉ឺនរៀល) និងខ្សែកលោហធាតុពណ៌ទង់ដែង០១ខ្សែ ទម្ងន់៤ជី២ហ៊ុន និងខ្សែដៃ ២ជី ៥ហ៊ុន យកទៅលាក់ទុកក្រោយផ្ទះរបស់ខ្លួន។
ក្រោយចាប់បាននិងសាកសួរជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តករណីខាងលើពិតប្រាកដមែន រួចក៏បាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ប៊ុនរិទ្ធី





































