អតីតយុទ្ធជនពិការភ្នែករស់នៅតំបន់ដាច់ស្រយាលបានទទួលផ្ទះឈើមួយខ្នងពីសម្តេចហ៊ុន សែន

0

កំពង់ធំៈ អតីតយុទ្ធជនពិការភ្នែក មានជីវភាពក្រីក្រលំបាក ត្រូវបានទទួលផ្ទះឈើមួយខ្នង ដែលជាខ្នងផ្ទះ លើកទី៥៤  ជាអំណោយរបស់ខម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយះ​ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងបានផ្តល់ជូនលោក សុខ​ ភួន ជាអតីត​យុទ្ធជនពិការភ្នែក ខាងឆ្វេងនិង​ស្មាខាងស្តាំ​ក្នុង​សមរភូមិ​នៅឆ្នាំ​១៩៨៦​  ។

ផ្ទះមួយខ្នងដែលសាងសង់អំពីឈើ ប្រក់ស័ង្កសី​ក្រាល​ក្តារ​ សង់​ខ្ពស់​ពី​ដី​ សាងសង់ដោយ សមាគម​អតីត​យុទ្ធជនខកម្ពុជាខេត្តកំពង់ធំ ត្រូវបានចំណាយ​ថវិកា​ក្នុង​ការ​សាង​សង់​អស់​ទឹកប្រាក់​៥,៩៦០,០០០​៛  ក្រោម​ការដឹកនាំសាងសង់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត និងប្រធានសមាគមអតីតយុទ្ធជនស្រុកសណ្តាន់ ។

ផ្ទះមួយខ្នងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះមកប្រគល់ជូនលោក សុខ​ ភួន ជាអតីត​យុទ្ធជនពិការ នៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៨  ព្រមទាំង​សហការី​ ដែលត្រូវបានធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ផ្លូវ​ ១៣៥​គីឡូម៉ែត្រ​ ពីទីរួមខេត្តកំពង់ធំ​ ឆ្ពោះ​ទៅ​កាន់​ភូមិ​ស្រែវាលខាងកើត​ ឃុំ​ដងកាំបិតស្រុកសណ្តាន់​ ជាប់​ព្រំ​ប្រទល់​ខេត្ត​ព្រះ​វិហារ​  ។

លោក  សុខ​ ភួន​ អាយុ​៥៨​ឆ្នំា​ អតីត​ប្រធាន​កងអនុសេនាតូច​លេខ​១​ យោធា​ស្រុក​សណ្តាន់​ ខេត្ត​កំពង់ធំ​ បាន​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ឆ្នាំ​១៩៧៩ ហើយបាន​ពិការ​ភ្នែក​ខាង​ឆ្វេង​ និង​ស្មាខាងស្តាំ​ក្នុង​សមរភូមិ​នៅឆ្នាំ​១៩៨៦​   បច្ចុប្បន្នលោក  សុខ​ ភួន​ មាន​ភរិយា​ឈ្មោះ​ ឯក​ ភួន​ អាយុ​៥៨​ ឆ្នំា​ដូច​គ្នា​​ ហើយ​មាន​កូន​ចំនួន​ ៤​ មានមុខរបរ នេសាទ​ត្រី​ និង​ស៊ីឈ្នួលជំរះស្មៅការឲ្យគេ​គ្រាន់​បាន​ប្រាក់​ទិញ​អង្ករ​ចិញ្ចឹម​ជីវិត​  ។

នៅក្នុង​ពិធី​ប្រគល់​ផ្ទះ​ថ្មី​នេះ​ ក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ បាន​ឧបត្ថម្ភ​ជូន​គាត់​បន្ថែម​ទៀត​នូវ​ អង្ករ​ចំនួន​ ៥០​ គីឡូ​ក្រាម​ មីចំនួន​២​ កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ ៣​យួរ​ ប៊ីចេង​២កញ្ចប់​ អាវ​រងា​ចំនួន​បី​ សាប៊ូ​បោកខោអាវ​២កញ្ចប់​សាប៊ូ​ដុស​ខ្លួន​មួយ​ដប​ និង​ថវិកា​ចំនួន​២៥០,០០០​ ៛​ ។

លោក​ សុខ​ ភួន​ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និង ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីយុទ្ធជនខេត្ត ដែលតែងតែខ្នះខ្នែងដោយមិនគិតពីការនឿយហត់ ជិតឆ្ងាយ ដាច់ស្រយ៉ាលក្តី ក៏តែងតែចំណាយទាំងថវិកា កំលាំងចិត្ត កំលាំងកាយ ដើម្បីចុះជួយដល់អតីតយុទ្ធជន គ្រប់ ទិសទី ទ្វើនិងកាយវិការទាំងនេះ ធ្វើឲ្យខ្ញុំមានចិត្ត រំភើប​ចិត្ត​ ស្ទើរនិយាយមិនចេញ​ ដោយ​មិន​នឹក​ស្មាន​ថា​មាន​ថ្ងៃនេះ​ ដែល​បាន​ទទួល​ផ្ទះ​ថ្មី​ ។  ដោយ  ប៊ុន  រដ្ឋា