កម្លាំងជំនាញគ្រឿងញៀនស្រុកជុំគីរី បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

0

ស្រុកជុំគីរី (ខេត្តកំពត) ៖ នៅថ្ងៃអាទិត្យ ០៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៦:០០ នាទី កម្លាំងជំនាញគ្រឿងញៀនស្រុកជុំគីរី បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅភូមិព្រៃឃ្ជាយ ឃុំស្នាយអញ្ជិត ស្រុកជុំគីរី ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ (ឈ្មោះ ខេម ពិទូ ភេទប្រុស អាយុ ៣០ ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ) និងដកហូតថ្នាំញៀនបានចំនួន ០៤ កញ្ចប់តូច ។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។