ផ្សព្វផ្សាយណែនាំអំពីការអនុវត្តន៍ គោលការណ៍ការងារចាត់តាំង

0

ខេត្តកែប ព្រឹកថ្ងៃ៧កើតខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នេះនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត កិច្ចប្រជំុផ្សព្វផ្សាយណែនាំអំពីការអនុវត្តន៍ គោលការណ៍ ការងារចាត់តាំង កសាងបក្ស ក្រោមអធិបតីភាព ឯកឧត្ដម សោម សឿន សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្ដាល ឯកឧត្ដម កែន សត្ថា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្ដម សំ សារីន ឯកឧត្ដម មុឹង វណ្ណា និងមានការអញ្ជើញចូលរួមពីលោក លោកស្រីជាសមាជិក សមាជិកា គណៈកម្មាធិការគណបក្សមូលដ្ឋាន ឃំុ សង្កាត់ ប្រធាន អនុប្រធានភូមិ ប្រធានសាខាបក្សភូមិ សរុបចំនួន២១០នាក់