ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ២០១៨របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

0

តាកែវ ៖ នៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីសាលាខេត្ត ក្រុង ស្រុកទាំង១០នៅក្នុងខេត្តតាកែវនៅរសៀលថ្ងៃ ច័ន្ទ ទី២២ ខែ មករា ឆ្នាំ ២០១៨ ពាក់ព័ន្ធទៅនិងសារាចរណែនាំស្ដីពីការអនុវត្តន៏ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨របស់រដ្ឋបាលថ្នាក់ក្រោមជាតិ លោក ហោ ប៊ុនវឌ្ឍន៏ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវបានធ្វើការណែនាំអោយមន្រ្តីដែលរៀបចំគម្រោងស្នើសុំថវិការទាំងអស់ត្រូវធ្វើយ៉ាងណាគិតគូអោយច្បាស់លាស់ស្ដីពីគម្រោងស្នើសុំប្រាក់បៀវត្តន៏របស់មន្រ្តីរាជការនៅស្ថាប័នរបស់ខ្លួន។
លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៏បន្តថា មន្រ្តីដែលរៀបចំគម្រោងចំណាយលើបន្ទុកបុគ្គលិកជាពិសេសលើប្រាក់បៀវត្តន៏នៅសាលាខេត្ត ក្រុង ស្រុកនិងឃុំសង្កាត់ទាំងអស់ត្រូវតែគិតគូពិចារណាអោយបានច្បាស់លាស់មុននិងលើកគម្រោងស្នើសុំថវិការទៅក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃនិងស្នើសុំបន្តទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតទៅទៀត។ ប្រសិនបើយើងគិតគូមិនច្បាស់លាស់ ហើយការចំណាយបន្ទុកលើបុគ្គលិកនិងប្រាក់បៀវត្តន៏មានការខ្វះខាតនោះវានិងនាំអោយមានបញ្ហាជាក់ជាពុំខាន ជាពិសេសវានិងធ្វើការអោយបុគ្គលិកជាមន្រ្តីរាជការមួយចំនួនអាក់អន់ស្រពន់ចឹត្តឬមានការប្ដឹងតវ៉ាជាដើម។
លោក ហោ ប៊ុណវឌ្ឍន៏ បានមានប្រសាសន៏បន្តថា គម្រោងថវិការចំណាយរបស់រាជរដ្ឋាភិបាលនៅតាមបណ្ដាក្រសួងក្នុងឆ្នាំ២០១៨នេះគឺមានការកើនឡើង។ ដោយក្នុងនោះការចំណាយទៅលើប្រាក់បៀវត្កន៏មន្រ្តីរាជការគឺមានការកើនឡើងតាមរយៈការការយកចឹត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការតម្លើងប្រាក់បៀវត្តន៏ជូនមន្រ្តីរាជការកាន់តែខ្ពស់ជាងឆ្នាំ២០១៧កន្លងមក។ នេះជាការគិតគូយកចឹត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលចំពោះជីវភាពរបស់ងប្អូនមន្រ្តីរាជការ ដូច្នោះដើម្បីកុំអោយមានការរិះគន់ពីបងប្អូនជាមន្រ្តីរាជការពាក់ព័ន្ធទៅនិងការចំណាយទៅលើប្រាក់បៀវត្តន៏ឬប្រាក់បេសកម្មជាដើមនោះគឺទាមទាអោយអ្នកស្នើគម្រោងចំណាយត្រូវសិក្សាអោយបានច្បាស់លាស់មុននិងរៀបចំគម្រោងស្នើសុំថវិការសម្រាប់ចំណាយលើប្រាក់បៀវត្តន៏និងលើបន្ទុកបុគ្គលិករបស់ខ្លួន៕