កំពង់ធំៈ អដ្ឋិធាតុចំនួន២២ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជីករុករកបាននៅក្នុងភូមិសាស្រ្ត ខេត្តកំពង់ធំ ដែលបានពលីជីវិត ក្នុងសម័យសង្រ្គាម ក្នុងជំហ៊ានទី១ ដំណាក់កាលទី១៧ នារដូវប្រាំងក្នុងឆ្នាំ ២០១៧ និង២០១៨ និងត្រូវបានធ្វើពិធីចុះហត្ថលេខា ប្រគល់អដ្ឋិធាតុ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើត នៅរសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៨។
ពិធីប្រគលអដិ្ឋធាតុ ត្រូវបានចូលរួមដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ជាអធិបតី អមដោយលោក វរសេនីយ៍ឯក ង្វៀន ថាញ់ប៊ិញ អនុប្រធាននយោបាយ យោធា ខេត្តប៊ិញភឿក និងលោក វរសេនីយ័ឯក លៀង ង៉ុកហ្វាក ប្រធានមន្ទីរនយោបាយខេត្តប៊ិញ រួមទាំង ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមបច្ចេកទេស ( កា៧២ ) K72 ខេត្តប៊ិញភឿក នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយ បញ្ជាការដ្ឋាយោធាខេត្តប៊ិញភឿក សាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រុមបច្ចេកទេស( កា៧២ ) ខេត្តប៊ិញភឿក ប្រគល់ ទទួលអដ្ឋិធាតុ កងទ័ពស្ម័ក្រចិត្តវៀតណាម ដែលមានពលី ជីវិតក្នុងសម័យសង្រ្គាម នៅក្នុងខេត្តកំពង់ធំ ក្នុងទសវត្យរ៍ឆ្នាំ១៩៧០ ចំនួន២២ អដ្ឋិធាតុ ដោយឡែកការរុករក អដ្ឋិធាតុចាប់តាំងពីឆ្នាំ ២០០៣មកដល់បច្ចប្បន្ន អដិ្ឋធាតុ ដែលជីករុករកបាននៅក្នុងខេត្តកំពង់ធំ បានចំនួន ១០៥៨អដ្ឋិធាតុ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន តំណាងឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះគណៈបញ្ជាការយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម រួមទាំងថ្នាក់ដឹកនាំអាជ្ញាធរខេត្តប៊ិញភឿក និងបញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក ដែលកន្លងមកនេះតែងតែឧបត្ថម្ភគាំទ្រ ដល់អង្គភាពតំបន់ប្រតិបត្តិកាសឹក ដែលមានកង្វះខាត រហូតអង្គភាពយើងខ្ញុំ កើតមានឡើងនូវសមិទ្ធិផលនានា ជាច្រើន ដែលជាប្រយោជន៍របស់អង្គភាព យើងខ្ញុំនឹងបន្តរឹតបន្តឹងចំណងសាមគ្គីភាពឲ្យកាន់តែ រ៉ឹងមាំ យូអង្វែងដើម្បីសន្តិសុខ សន្តិភាពប្រទេសយើងទាំងពីរ។
ដោយ ប៊ុន រដ្ឋា





































