អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនមនុស្ស៣នាក់រួមនិងថ្នាំញៀនចំនួន១០កញ្ចប់

0

តាកែវ÷មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ត្រូវបានអាវុធហត្ថក្រុងដូនកែវឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨វេលាម៉ោង២និង៣០នាទី នៅចំណុចភូមិត្រពាំងលក្ខ័ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។
លោក ឈុន សុមេធា ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានអោយដឹងថាកំលាំង ការិយាល័យបទល្មើសគ្រឿងញៀន.ចំនួន៧ នាក់ ដែលដឹកនាំដោយលោក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនយុត្តិធម៏ បានចុះទៅ បានបង្ក្រាបមុខសញ្ញារក្សាទុកនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់នៅចំនុចភូមិឃុំកើតហេតុខាងលើដោយ
ឃាត់ខ្លួនជនសង្ស័យបានចំនួន៣ នាក់ ទី1/ឈ្មោះ ឆេង ណារិទ្ធ. ភេទ ប្រុស អាយុ 25 ឆ្នាំ មុខរបរមិនពិតប្រាកដ. ទី២ /ឈ្មោះ មុឹង កុសល្យ. ភេទ ប្រុស. អាយុ 25. ឆ្នាំ ទាំង២នាក់គឺរស់នៅក្នុងភូមិឃុំកើតហេតុខាងលើនិងទី៣ឈ្មោះ សួន ម៉ុក ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ។
ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្ថុតាង បានមួយចំនួនរួមមាន:
-ម្ស៉ៅក្រាមសថ្លា ចំនួន 10កញ្ចប់មានទំងន់ 6,27 ក្រាម ជញ្ជីងថ្លឹងចំនួន1ទូរសព្ទ ចំនួន2 រួមនិងឧបករណ៍សំរាប់ជក់ថ្នាំមួយចំនួនទៀតផងដែរ។
បច្ចុប្បន្ន. ជនសង្ស័យនិងវត្ថុតាងត្រូវបានការិយាល័យជំនាញ កំពុងសួរនាំដើម្បីចាត់ការតាម និតិវិធីច្បាប់៕