កំពត ថវិកាចំនួន១៣១,៣០០ដុល្លា ជាអំណោយរបស់សប្បុរសជនដែលតែងតែមានសន្ដានចិត្តការគាំទ្រនិងមានការជឿជាក់លើការដឹកនាំប្រទេសជាតិនៃគណបក្សប្រជាជនកម្ពុជា។នៅមន្ទីរគណបក្សប្រជាជនខេត្តកំពត នាព្រឹកថ្ងៃទី៨កើតខែមាឃឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី២៤ខែមករាឆ្នាំ២០១៨។
ដែលថវិកាទាំងនោះ ត្រូវបានសប្បុរសជន នាំយកមកប្រគល់ជូនដល់ គណបក្សប្រជាជនខេត្តក្រោមវត្តមានឯកឧត្ដមជាវ តាយប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត។ពិធីនេះក៏មានការចូលរួមពីសំណាក់ អស់លោកជាសមាជីកគណបក្សខេត្តផងដែរ។ក្នុងឱកាសនោះឯកឧត្ដម ជាវ តាយ ប្រធានគណបក្សប្រជាជនខេត្តបានមានប្រសាសន៍ថ្លែងអំណរគុណនិងកោតសរ
សើរ ចំពោះសប្បុរសជន ដែលតែងតែមានសន្ដានចិត្ត ការគាំទ្រ និងមានជំនឿជឿជាក់ចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជាដ៏ឈ្លាសវៃ។ ដែលជានិច្ចកាលសម្ដេចតេជោហ៊ុន សែនតែងតែមានការខិតខំក្នុងការដឹកនាំ ធ្វើអោយប្រទេសជាតិមានសុខសន្តិភាពនិងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្នុងទូទាំងប្រទេសនិងធ្វើអោយកំណើនសេដ្ឋកិច្ចជាតិព្រមទាំងកាត់បន្ថយបានភាពក្រីក្រជូនប្រជាពលរដ្ឋបានជាបណ្ដើរៗគួរកោតសរសើរ។
ឯកឧត្ដម ជាវ តាយ ក៏បានលើកបញ្ជាក់ដែរថា៖ ឯកឧត្ដមនិងខិតខំ យកចិត្តទុកដាក់គ្រប់គ្រងនិងប្រើប្រាស់ថវិកា ទាំងអស់នេះអោយបានចំគោលដៅនៃគោលការណ៍គណបក្សប្រជាជន។សំដៅបម្រើប្រយោជន៍ប្រជាជនក្នុងមូលដ្ឋានអោយបានល្អ ក៏ដូចជាការរួមគ្នាបន្តទៀតដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិយើងអោយបានកាន់តែរីកចម្រើនទៅមុខឥតឈប់ឈរ
ក្រោមការដឹកនាំរបស់សម្ដេច តេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សបក្សប្រជាជនកម្ពុជា។ ជាពិសេសយើងនាំគ្នាជម្រុញការកសាងនិងអភិវឌ្ឍន៍ខេត្តកំពតដែលជាខេត្តប្រកបដោយសក្ដានុពលសេដ្ឋកិច្ចសម្បូរណ៍បែបអោយក្លាយជាខេត្តមួយ ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ក៏ដូចជាការជួយធ្វើអោយកំណើនជីវភាពប្រជាជនក្នុងខេត្តកំពតបានកាន់តែធូធារប្រសើរឡើងថែមទៀតផងដែរ។
សូមជំរាបថា ៖ ចំនួនថវិកាជាង១៣ម៉ឺនដុល្លានេះក្នុងនោះថវិការបស់ឯកឧត្តម ជាវ តាយប្រធានគណបក្សបក្សប្រជាជនខេត្តកំពតបានចូលរួមជួយគណបក្ស ចំនួន ១០ម៉ឺនដុល្លាផងដែរ។





































