កម្មការិនីរោងចក្រKKN២និងKKN៣និងដួលសន្លប់ជាបន្តបន្ទាប់

0

ខេត្តកោះកុង ៖ យ៉ាងហោចណាស់កម្មការិនីរោងចក្រ KKN២និងKKN៣ ជាង១០០ នាក់បានទន់ដៃទន់ជើងនិងដួលសន្លប់ជាបន្តបន្ទាប់
ដោយសារធំក្លឹនស្អុយប្រេង ហេតុការនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង៨ព្រឹកនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំនុចតំបន់សេដ្ឋកិច្ចពិសេសនាងកុក ស្ថិតក្នងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

បើតាមប្រភពពីក្រុមកម្មការិនីដែលរងគ្រោះបានថ្លែងអោយដឹងថា មុនដំបូងពួកគាត់បានលឺសូរសម្លែងផ្ទុះផាំងលាន់ឡើងតែពុំបានដឹងថាជាសម្លេងអ្វីនោះទេ មួយសន្ទុះក្រោយមកក៏ស្រាប់តែធំក្លឹនស្អុយជះចូលមកក្នុងរោងចក្រហើយពួកគាត់ក៏បានដួលសន្លប់តគ្នាៗតែម្តង ។

ជុំវិញករណីខាងលើ លោក យក់ សង្វាត ប្រធានមន្ទីរការងារខេត្តកោះកុងបានថ្លែងអោយដឹងតាមទូរស័ព្ទថាចំពោះបញ្ហាដែលបណ្តាលអោយកម្មការិនីរោងចក្រដួលសន្លប់ជាបន្តបន្ទាប់បែបនេះ គឺដោយសារការជះក្លឹនប្រេងដែលគម្ពប់ចេញពីអេចស្កាដែលកំពុងកាយដីនៅខាងក្រោយរោងចក្រ ។

ចំណែកលោក ហៃឡៃស៊ុន.ប្រធាន មន្ទីរពេទ្យបង្អែកខេត្តកោះកុងវិញបានអោយដឹងដែរថាចំពោះចំនួនកម្មការិនីដែលដួលសន្លប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុងនាពេលនេះគឺមានចំនួន១២៩ នាក់ ហើយក្រុមគ្រូពេទ្យកំពុងតែបន្តរចាំ ដឹកជញ្ជូនតាមរថយន្តសង្គ្រោះមកកាន់មន្ទីរពេទ្យ ទៀត ចំពោះកម្មការិនីដែលបានមកដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង នាពេលនេះកំពុងត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយសង្គ្រោះ ។

លោកបានបន្តថាមកទល់និងពេលនេះគ្មានកម្មការិនីណាម្នាក់បានបាត់អាយុជីវិតនោះទេ ហើយក៏មានកម្មការិនីជាច្រើនបានធច្រើនបានធូរស្រាលឡើងវិញផងដែល ។