ស្នងការដ្ឋាននគរបាលខេត្តតាកែវរៀបចំកម្លាំង ការពារ​សន្តិសុខសណ្តាប់ធ្នាប់ រក្សាសុវត្ថិភាពជូនអ្នកវិយោគិន ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ

0

សាំង សារ៉ាវី:
ខេត្តតាកែវ ៖ ថ្ងៃ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨  ​ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ  បានរៀបចំកម្លាំង ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាសុវត្ថិភាពជូនអ្នកវិយោគិន ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និង​ប្រជាពលរដ្ឋក្នុងខេត្តតាកែវ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង បានមានប្រសាសន៍ថាទន្ទឹមនិងការរៀបចំក្រុមការងារប្រចាំការទូរសព្ទទាន់ហេតុការណ៍(hotine)ដើម្បីទទួលពត៌មាន។ក្នុងនោះបានរៀបចំកម្លាំងអន្តរាគមន៍ប្រចាំការនៅស្នងការដ្ឋានខេត្តចំនួន១២០នាក់និងនៅតាមអធិការដ្ឋាននគរបាលស្រុកនិងក្រុងក្នុងមួយស្រុកក្រុង៣០នាក់ដើម្បីត្រៀមអន្តរាគមន៍។
ក្នុងពិធីនោះ មានការអញ្ជើញ​ចូលរួមពី​លោក លោកស្រី​ស្នងការរង នាយ នាយរងការិយាល័យជំនាញ នាយ នាយរងផ្នែក កម្លាំងអន្តរាគមន៍ កម្លាំងនគរបាលបង្ការ ពន្លត់​អគ្គិភ័យ មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីនគរបាល នៃ​ស្នងការដ្ឋាននគរបាលខេត្តតាកែវជាច្រើនរូបផងដែរ ។