កំពត រសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច និងលោក យិន ណូត ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំក្រុមការងារស្រុកចុះជួយឃុំ ក្រុមការងារសម្ពន្ធយុវជនស្រលាញ់សន្តិភាពអនុសាខាស្រុក
និងអាជ្ញាធរឃុំកំពង់ត្រាចខាងលិច ទៅសួរសុខទុក្ខលោកយាយ ឈុន ប៉ាក អាយុ៧២ឆ្នាំ ចាស់ជរាទីទាល់ក្រ និងលោកពូ ជា សុខុន អាយុ៥១ ជនពិការ នៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដោយបាននាំយកអង្ករចំនួន ៤០គក,មី១កេះនិងថវិកាចំនួន ១០០,០០០៛ ប្រគល់ជូនលោកយាយ និងថវិកា ១០០,០០០៛,មី១កេះ ជូនលោកពូជនពិការ ។
+ជំនួសមុខឲ្យក្រុមគ្រួសារលោកយាយ និង លោកពូជនពិការ ខ្ញុំបាទសូមគោរពថ្លែង អំណរគុណយ៉ាងជ្រៀលជ្រៅចំពោះលោក លោកស្រីម្ចាស់ទាន ដែលបានចូលរួមធ្វើអំពើ ល្អជាមួយក្រុមការងារ សូមលោក លោកស្រី ទទួលបានសេចក្ដីសុខគ្រប់ប្រការ និងសម ប្រកបនូវពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។





































