ត្រូវបង្វែរការចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធមកក្រុងនិងប្រជុំជនទើបរដ្ឋឆាប់បានចំណូលពីការបង់ពន្ធ

0

ឃិន គន្ធា: បន្ទាយមានជ័យ : មន្ត្រីជំនាញសុរិយោដី និងមន្ត្រីអាជ្ញាធរដែនដី គាំទ្រនិងប្តេជ្ញាពង្រឹងការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធលើដីនៅទីក្រុង ទីប្រជុំជនអោយច្រើនវិញទើបរដ្ឋងាយនឹងបានចំណួូលពន្ធដារលើការប្រថាប់ត្រានិងសោហ៊ុយសេវាសុរិយោដីពីការលក់ ដូរ ផ្ទេរកម្មសិទ្ធិឬការអភិវឌ្ឍន៍។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិយាយក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ទិសដៅឆ្នាំ២០១៨របស់មន្ទិររៀបចំដែនដីនគរោបនីយកម្មសំណងនិងសុរិយោដីខេត្តនេះកាលពីថ្ងៃទី២៤មករា ថា: ការគ្រប់គ្រងដីជាវិធានការបន្តដ៏ក្តៅគគុកដែលទាំងរដ្ឋបាលខេត្តនិងមន្ទិររៀបចំដែនដីត្រូវយកចិត្តទុកដាក់ដើម្បីគ្រប់គ្រងនិងប្រើប្រាសដីធ្លីអោយបានត្រឹមត្រូវនិងបានទាញយកប្រយោជន៍ពីដីអោយអស់លទ្ធភាពផង និងបញ្ជៀសទំនាស់ដីធ្លីដែលប្រៀបដូចជាដំបៅមហារីកផង។
ឯ/ឧ ឆាន់ សាផាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរោបនីកម្មនិងសំណង់មានប្រសាសន៍ថា : វិធានការមួយដែលល្អនិងបានលទ្ធផលល្អទាំងពលរដ្ឋម្ចាស់ក្បាលដីនិងរដ្ឋដែលជាអ្នកគ្រប់គ្រងនិងអនុវត្តគោលនយោបាយដីធ្លីនោះគឺគ្រប់គ្នាត្រូវបង្កើនទ្វេរដងការចុះបញ្ជីដីធ្លីឬហៅថាធ្វើប្លងរឹង ។ហើយបើធ្វើជាលក្ខណ:ប្រព័ន្ធ គួរទុកធ្វើនៅជនបទតិចតួច ហើយបង្វែរមកទីក្រុង ទីប្រជុំជន តំបន់ផ្សារដែលដីធ្លីមានតម្លៃខ្ពស់ ហើយងាយនឹងត្រូវគេអភិវឌ្ឍន៍ លក់ ផ្ទេរកម្មសិទ្ធិ…ពោលគឺពេលនោះរដ្ឋអាចបានចំណូលថវិការរដ្ឋពីសោហ៊ុនសេវាសុរិយោដីនិងពន្ធលើការប្រថាប់ត្រា។
ឯ/ឧ ឆាន់ សាផាន បន្តថា: ការចុះបញ្ជូីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៃគម្រោងរដ្ឋបាលដីធ្លី(LMAP) ដំណាក់កាលទី១ កម្ពុជានិងដៃគូម្ចាស់ជំនួយចុះបញ្ជីលើដីស្រែ ចម្ការនៅជនបទ ក្នុងគោលដៅ សុវត្ថិភាពដីធ្លី ការកាត់បន្ថយជម្លោះឬទំនាស់ដីធ្លី ការកាត់បន្ថយហានីយភូយពីគ្រាប់មីននិនគ្រាប់យុទ្ធភ័ណ្អជាដើម ។ប៉ុន្តែដំណាក់កាលទី២. ក្នុងគម្រោងអនុវិស័យដីធ្លី( LASSP) កម្ពុជាបានបង្វែរការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៅតំបន់ទីក្រុង ទីផ្សារ ទីប្រជុំជនវិញ ដោយទុកនៅជនបទតិចតួច។
ដូចជានៅខេត្តបន្ទាយមានជ័យ ក្រុមការងារចុះបញ្ជីដីធ្លីនេះ បានចុះបញ្ជីនៅទីរួមស្រុកមង្គលបូរី ប្រជុំជនក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតជាដើម។
នោះមកពីរាជរដ្ឋាភិបាលមានទស្សនវិស័យដើម្បីអនុវត្តគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីអោយមានពហុប្រយោជន៍និងមានប្រសិទ្ធិភាពខ្ពស់។ក្នុងនោះគឺជម្រុញកំណើននៃចំណូលពីការប្រមូលពន្ធប្រថាប់ត្រាលដីធ្លីនិងពីសោហ៊ុយសេវាសុរិយោដី។
ប៉ុន្តែ អំពីពន្ធប្រថាប់ត្រានេះ ឯ/ឧ បានរិះគន់មន្ត្រី និងនិតិវិធីពន្ធដារដែលតម្រូវម្ចាស់ដីដែលលក់ ឬផ្ទេរកម្មសិទ្ធិ អ្នកទទួលសិទ្ធុិចុងក្រោយត្រូវបង់ពន្ធប្រថាប់ត្រាចំពោះមុខផងនិងបង់ផាកពន័យ ដែលសរុបទៅថ្លៃពន្ធច្រើនជាងថ្លៃដីទៅទៀត។ ហើយអត្រាតម្លៃដីធ្លីដែលថា កំណត់ដោយគណកម្មការ១នោះ គ្មានមន្ត្រីជំនាញណាក្រៅពីមន្ត្រីពន្ធដាេខ្លួនឯង ។ហើយការកំណត់អត្រាតម្លៃបង់ពន្ធនោះ គិតទៅថ្លៃលើសហាងឆេងពិត។
លោក ប្រាក់ បូលី ប្រធានមន្ទិររៀបចំដែនដីនគរោបនីយកម្ម សំណង់នុងសុរិយោដីខេត្តបន្ទាយមានជ័យបង្ហាញលទ្ធផលការងាររបស់មន្ទិរនាឆ្នាំ២០១៧កន្លងមកថា: អនុវត្តតាមការណែនាំរបស់ក្រសួង ក៏ដូចគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បូីពង្រឹងការបម្រើសេវាសាធារណ:ជះនពលរដ្ឋអោយឆាប់រហ័ស ទុកចិត្តបាន និងប្រសិទ្ធភាព។
ក្នុងនោះ កន្លងមក ក្នុងខេត្ត ក្រុមការងាររដ្ឋបាលសុរិយោដី បានចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនិងចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុុ(ប្លង់ដី) បានចំនួន ៧៨.៣៥៥ប័ណ្ណ ដែលគាំទ្រដោយដៃគូប្រទេសអភិវឌ្ឍន៍ ម្ចាស់ជំនួយនិងរាជរដ្ឋាភិបាលកម្ពុជា។រីឯការងារសំណង់ រៀបចំដែនដីនគររោបនីយកម្ម ការងារអនុវត្តតាមសំណើរឬការដាក់ចុះនៅក្រសួង៕ដោយ៖ឃិន គន្ធា