ពិធី​ជូនដំណើរ​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាមធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើត

0

កំពង់ធំៈ  ការជីករុករក អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម ដោយ​គិតចាប់តាំងពីឆ្នាំ ២០០៣មកដល់បច្ចប្បន្ន អដិ្ឋធាតុ ដែលជីករុករកបាននៅក្នុងខេត្តកំពង់ធំ ត្រូវបានជូនដំណើរ​អដ្ឋិធាតុជាបន្តបន្ទាប់ ចំនួន ១០៥៨អដ្ឋិធាតុ  (សរុបទាំងនៅក្រៅខេត្ត ​១០៦៦អដ្ឋិធាតុ​)​ នៅ​ ដោយ​ឡែកនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៨នេះ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកំលាំងជំនាញ​ក្រុម​(កា៧២ ) បានធ្វើពិធីជូនដំណើរអដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាមធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើត ចំនួន២២ អដ្ឋិធាតុ។

ដោយឡែកនៅដើមឆ្នាំ២០១៨ អដ្ឋិធាតុ ដែលបានបញ្ជូនទៅកាន់មាតុប្រទេសវិញ គឺជាអដ្ឋិធាតុ ដែល​ទើប​ជីករកបានក្នុងជំហានទី១​ ដំណាក់កាល​ទី​១៧​ រដូវ​ប្រាំង​ឆ្នំា​២០១៧-​២០១៨​ ចំនួន​២២​ អដ្ឋិធាតុ​ ដោយមានការ ចូលរួម​ជូន​ដំណើរ​ដោយ​ថ្នាក់​ដឹកនាំ​បញ្ជាការ​រដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ចំនួន​១០០​ នាក់​ និង​ សិក្សា​​​នុសិស្ស​ ចំនួន​១០០​ នាក់​ផងដែរ​  ។

ពិធីប្រគលអដិ្ឋធាតុ ត្រូវបានចូលរួមដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ជាអធិបតី អមដោយលោក វរសេនីយ៍ឯក ង្វៀន ថាញ់ប៊ិញ អនុប្រធាននយោបាយ យោធា ខេត្តប៊ិញភឿក និងលោក វរសេនីយ័ឯក លៀង ង៉ុកហ្វាក ប្រធានមន្ទីរនយោបាយខេត្តប៊ិញ  និង ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមក្រុមបច្ចេកទេស ( កា៧២ ) K72  ខេត្តប៊ិញភឿក នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន តំណាងឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា  អដ្ឋិធាតុ កងទ័ពស្ម័ក្រចិត្តវៀតណាម ដែលមានពលី ជីវិតក្នុងសម័យសង្រ្គាម នៅក្នុងខេត្តកំពង់ធំ ក្នុងទសវត្យរ៍ឆ្នាំ១៩៧០  សរុបមានចំនួន១០៥៨អដ្ឋិធាតុ  ត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើត ចំណែកលទ្ធផលនៃកិច្ចសហការ ជាមួយគណៈបញ្ជាការយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម រួមទាំងថ្នាក់ដឹក​នាំអាជ្ញាធរខេត្តប៊ិញភឿក និងបញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក គឺភាគគី​មិត្ត បានឧបត្ថម្ភគាំទ្រ ដល់អង្គភាពតំបន់ប្រតិបត្តិកាសឹករងកំពង់ធំ ដូចជាការងារមនុស្សធម៌ , ជំនួយផ្នែក​សុខភាពព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការងារសាងសង់បន្ទាយ និងផ្លាសប្តូរបទពិសោធន៍ រួមទាំងកិច្ចសហការ ទប់ស្កាតបទល្មើសនានា ការពារសន្តិសុខជូនប្រជាជនទាំងពីរប្រទេស។

ដោយ  ប៊ុន  រដ្ឋា