កំពង់ធំៈ ឧត្តមសេនីយ៍ត្រីសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់ ចំពោះ បញ្ហាសន្តិសុខ សុវត្តិភាពប្រជាពលរដ្ឋ នៅក្នុងភូមិឃុំ ដើម្បីគោរព និងអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំនុច និងបានឧបត្ថម្ភគាំទ្រ ដល់ប្រជាការពារទាំងសម្ភារៈ ថវិការ និងផ្តល់កំលាំងចិត្តឲ្យប្រជាការពារទាំងអស់ គោរពតាមតួនាទីនិងអនុវត្តច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ។
ជាក់ស្តែងនៅព្រឹកថ្ងៃទីសុក្រទី២៦ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម សោម ស៊ុន ព្រមទាំងសហការី បាននាំយកឯកសណ្ឋាន ទៅបំពាក់ជូនដល់ប្រជាការពារចំនួន១៣រូប រួមទាំងស្បៀងអាហារ ក្នុងពិធីនេះដែរ ក៏បានផ្តល់ អំណោយជូនប្រជាពលរដ្ឋទីទ័លក្រចំនួន៦គ្រួសារ នៅភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥ គីឡូក្រាម មីចំនួនមួយកេស ទឹកត្រីមួយយួរ ប៊ីចេងមួយកញ្ចប់ មុងជ្រលក់ថ្នាំមួយ និងថវិកាចំនួន ៥០,០០០ រៀល ។
ក្នុងឱកាសនោះ ឯកឧត្តម សោម ស៊ុនបានផ្សព្វផ្សាយនូវសភាពការណ៍វិវត្តន៍ថ្មីៗ និងការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងផ្សព្វផ្សាយពី គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ ចំណុច ដើម្បីអោយពលដ្នយល់ច្បាស់ និងបញ្ចាក់ច្បាស់ពីតួនាទី ភារកិច្ច សិទ្ធ របស់ប្រជាការពារ កុំអោយមានការភ័ណច្រឡំ។
ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ ផ្តាំផ្ញើរទី១/ប្រជាការពារត្រូវចូលរួមអនុវត្តន៍ឲ្យមានប្រសិទ្ធិភាពនូវគោលនយោបាយភូមិឃុំមានសុសុវត្ថិពទាំង៩ ចំណុច ។២/ស្មោះត្រង់បម្រើប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួន៣/ មិនត្រូវទារប្រាក់កម្រៃពីប្រជាពលរដ្ឋក្នងការរៀបចំពិធីផ្សេងៗ ដូចជាពេលមានពិធីបុណ្យ ឬអាពាហ៍ពិពាហ៍ជាដើម។៤/ មិនត្រូវប្រើប្រាស់ឯកសណ្ឋានខុសច្បាប់ នាំឲ្យមានទោស ដូចជាការប្រើប្រាស់ឯកសណ្ឋានកងយោធពលខេមរភូមិន្ទ នគរបាល ឬកងរាជអាវុធហត្ថ ។៥/ត្រូវរាយការណ៍ជាបន្ទាន់ជូននគរបាលប៉ុស្តិ៍រដ្ឋបាល ឬអាជ្ញាធរមូដ្ឋាននូវមុខសញ្ញាល្មើសច្បាប់ ដែលមកលាក់ខ្លួនឬស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ៕
ដោយ ប៊ុន រដ្ឋា





































