ក្រុមចោរលួចរថយន្តបាឡែនបានសម្រេច តែត្រូវម្ចាស់តាមទាន់ប្រព័ន្ធGPS និងដឹងខ្លួនទាន់រត់គេចខ្លួនបាត់ស្រមោល

0

រាជធានីភ្នំពេញ៖ បុរសម្នាក់បានចតរថយន្តបាឡែននៅមុខផ្ទះក្នុងបុរីពិភពថ្មី ស្រាប់តែត្រូវក្រុមជនសង្ស័យលួចយកទៅដោះស្លាកលេខចេញ និងដាក់ស្លាកលេខថ្មី តែសំណាងល្អចេះដាក់ប្រព័ន្ធGPS​ ហើយតាមទាន់យករថយន្តបានមកវិញ តែក្រុមជនសង្ស័យដឹងខ្លួនទាន់ ក៏រត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលវេលាម៉ោង1និង30នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី27 ខែមករា ឆ្នាំ2018 ដែលស្ថិតនៅចំនុចក្នុងបុរីពិភពថ្មី សង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីម្ចាស់រថយន្តរងគ្រោះ​​ (តែមិនបានប្រាប់ឈ្មោះ) បានឲ្យដឹងថា រថយន្តរបស់គាត់ម៉ាក កាមរីបាឡែន ពណ៌ទឹកមាស​ ពាក់ស្លាកលេខភ្នំពេញ 2AM-9954 ដោយគាត់បានចតនៅមុខផ្ទះក្នុងបុរីពិភពថ្មីខាងលើ ខណះគាត់ភ្ញាក់ឡើងស្រាប់តែបាត់រថយន្តរបស់គាត់ ហើយក៏មានការឆោរឡោរត់ទៅប្រាប់សន្តិសុខនិងប្ដឹងសមត្ថកិច្ចភ្លាម ក្នុងអំឡុងពេលនោះគាត់ក៏បានឆែកតាមGBS ស្រាប់តែឃើញរថយន្តរបស់គាត់នៅចំនុចច្រមុះជ្រូកស្ទឹងមានជ័យចូលតាមហាងម្លិះម៉ាស្សា ហើយពេលគាត់និងក្រុមសន្តិសុខរួមមានសមត្ថកិច្ចតាមមកដល់ចំនុចនោះ ស្រាប់តែក្រុមជនសង្ស័យឡើងជិះរថយន្តមួយគ្រឿងទៀតគេចបាត់ស្រមោល ។
បើតាមសម្ដីជនរងគ្រោះបានប្រាប់បន្តថា​ គាត់មកមើលរថយន្តរបស់គាត់ស្រាប់ស្លាកលេខគេដូរដាក់ស្លាកលេខបាត់ដំបង2 A6596ទៅវិញបាត់ ហើយបានបើកទ្វាររថយន្តស្រាប់តែឃើញខោអាវរបស់គាត់ថែមទាំងស្លាកលេខរថយន្តរបស់គាត់ថែមទៀតផង។
ក្រោយមក ម្ចាស់រថយន្តរងគ្រោះ បានបើករថយន្តកាមរីបាឡែនខាងលើ ទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានខណ្ឌដង្កោដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវនិងឈានទៅដល់កំណត់មុខសញ្ញាចាប់ក្រុមជនសង្ស័យទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ចំណែករថយន្តក៏ត្រូវបានសមត្ថកិច្ចពិនិត្យឯកសារបានត្រឹមត្រូវ​ ហើយប្រគល់ឲ្យទៅម្ចាស់ដើមវិញ៕