បន្ទាយមានជ័យ : មន្ត្រូីគណបក្សប្រជាជនកម្ពុជានៅទូទាំងខេត្តបន្ទាយមានជ័យទទួលការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាំងទូទាំងប្រទេសនៃគណបក្សនៅសាលមហាស្របទីស្នាក់ការគណបក្សកាលពីថ្ងៃទី២៦-២៧មករា២០១៨ ។
ឯ/ឧ អ៊ុង អឿន សមាជិកគណ:កម្មាធិការកណ្តាលតំណាងឯ/ឧ កែ គឹមយ៉ាន ឯ/ឧ សួន បវរ ប្រធាននិងឯ/ឧ អ៊ុំ រាត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានដឹកនាំនូវពីធីផ្សព្វផ្សាយនោះកាលពីថ្ងៃទី២៦មករា ។ សារសំខាន់ដែលត្រូវផ្សព្វផ្សាយ សំខាន់ទី១គឺខ្លឹមសារសង្ខេបរបស់សេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសកណបក្សប្រជាជនកម្ពុជាដែលបានដំណើរការ៣ថ្ងៃ ពី
ថ្ងៃទី១៩-២១មករាឆ្នាំ២០១៨ កន្លងមក ដែលមាន៧ចំនុច ។
ទី១ ពិភាក្សានិងអនុម័តនូវរបាយការណ៍នយោបាយសហតីពីសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នាំ២០១៧ ទិសដៅភារកិច្ចឆ្នាំ២០១៨ ។ទី២ អនុម័តជាឯកច្ឆ័ននុងប្រកាសជូនជនរួមជាតិនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាងនិងការពារមាតុភូមិកម្ពុជាឆ្នាំ២០១៨-២០២៣ ដោយផ្អែលលើសមិទ្ធផលសម្រេចបានក្នុងរយ
:ពេល៣៩ឆ្នាំមកនេះ ។ទី៣ គោលដៅលើកកម្ពស់សមត្ថភាពដឹកនាំគណបក្សអោយស្របនឹងសំណូមពរនៃសភាពការណ៍និងភារកិច្ចនាដំណាក់កាលថ្មី ក្នុងនោះមហាសន្និបាតបានកែសម្រួលរចនាសម្ព័ន្ធនៃគណកម្មាធិការកណ្តាលពីចំនួន៥៤៥រូបដល់ ៨៦៥រូប។ ទី៤ មាគា៍នៃជ័យជម្នះនិងដំណើរទៅមុខទៀត គណបក្សចងចាំនិងចារឹកទុកជារៀងរហូតនូវពលិកម្ម សា្មរតីលះបង់ និងចូលរួមដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្ស យុទហធជន
hiនារីស្នេហាជាតិនិងជនរួមជាតិគ្រប់ទិសទីក្នុងបុព្វហេតុជាតិ ហើយគាំទ្រជាឯកច្ឆ័នចំពោះបេក្ខភាព សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦នៃរដ្ឋសភាទៀត។និងសម្តែងការគោរពចំពោះតួនាទីជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោហ៊ុន សែន ជាស្នូលនៃគណបក្សប្រជាជនកម្ពុជានិងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា។
ទី៥ រក្សាខ្ជាប់នូវគោលជំហរដ៏មុតមាំក្នុងការពារជាតិនិងអភិវឌ្ឍន៍ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាអោយកាន់តែរឹងមាំ។ ក្នុងនោះរក្សាបរិយាកាសនយោបាយសម្រាប់ធានាអោយដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៤ នៅថ្ងៃទី២៥កុម្ភ:ឆ្នាំ២០១៨និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ នៅថ្ងៃទី២៩កក្កដាឆ្នាំ២០១៨ ខាងមុខប្រព្រឹត្តិទៅដោយជោគជ័យ អោយលក្ខណ:សេរី ត្រឹមត្រូវនិងយុតហតិធម៍។ ទី៦- សូមសម្តែងការគោរពនិងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិនៅគ្រប់ទិសទីដែលបានផ្តល់ជំនឿជឿជាក់និងការគាំទ្រដ៏រឹងមាំដល់គណបក្សប្រជាជនកម្ពុជា។
ទី៧ សូមអំពាវនាវដល់គណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្ត្រីនិងសមាជិក សមាជិកាគណបក្សគ្រប់រូបសូមប្រកាន់ខ្ជាប់ស្មារតីថែរ្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំនិងខិតខំអនុវត្តរាល់ទិសដៅ ភារកិច្ចដែលមហាសន្និបាតបានលើកឡើងអោយសម្រេច ឆ្លើយសំណូមពររបស់ប្រជាជន។
លុះដល់ថ្ងៃទី២៧ មករា ឯ/ឧ កែ គឹមយ៉ាន សមាជិកអចិន្ត្រយ៍គណ
:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណកម្មាធិការកណ្តាលចុះជួយខេត្តបន្ទាយមានជ័យបានចូលរួមបិទពិធីផ្សព្វផ្សាយនោះ ដោយលើកឡើងពីតួនាទី ភារកិច្ចបន្ទាន់ បន្តបន្ទាប់ចំពោះមុខនិងទៅខាងមុខរបស់មន្ត្រីក្រុមការងារគណបក្សចុះជួយគ្រប់ថ្នាក់ មន្ត្រីគណបក្សមូលដ្ឋាននិងសមាជិកគណបក្សថាត្រូវតែអនុវត្តអោយបានសម្រេចជោគជ័យក្នុងប្រៀបឈ្នះរបស់ខ្លួន៕ដោយ៖ឃិន គន្ធា




































