សាំង សារ៉ាវី:
ខេត្តតាកែវ ៖ ក្មេងទំនើង២ក្រុមមានគ្នា២០នាក់បានបើកឆាកប្រយុទ្ធគ្នាបង្កអោយមានការភ្ញាក់ផ្អើលនៅក្នុងពិធីមង្គលការមួយកន្លែងស្ថិតនៅក្នុងភូមិរលៀក ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវកាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២០៖៥០នាទី បណ្តាលអោយភាគីមួយក្រុមដែលមានគ្នា៤នាក់រងរបួស។យោងតាម
របាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាក្មេងទំនើងចំនួន០១ក្រុមមានគ្នា១៦នាក់(ស្រី ០៤នាក់) បានធ្វើសកម្មភាពវាយទៅលើបក្សពួក១ក្រុមទៀតដែលមានគ្នា០៤នាក់ ១/.ឈ្មោះ គឿន ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ (រងរបួសបែកថ្ងាសខាងស្តាំប្រវែង៤cm) ២/.ឈ្មោះ សាំ ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសបែកថ្ងាសខាងស្តាំ និងត្រចៀកស្តាំប្រវែង៧cm) ៣/.ឈ្មោះ ហាក់ លី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសម្រាមដៃចង្អុលខាងស្តាំ) និង៤/.ឈ្មោះ មាស វាសនា
ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសស្នាមមុខលើចិញ្ខើមខាងឆ្វេង និងស្នាមលើមុខខាងឆ្វេង០២កន្លែងជម្រៅ៣cm) ។ មូលហេតុដែលឈានដល់បង្កហិង្សានេះ គឺបណ្តាលមកពី ទំនាស់ពាក្យសម្ដីគ្នាខណៈដែរកំពុងរាំរែកដែលបង្កឡើងដោយភាគីដែល
មានគ្នា៤នាក់ជាអ្នកបង្កហេតុ។ ក្រោយពេលទទួលព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាអូរបានចុះអន្តរាគមន៍ និងឃាត់ខ្លួនក្រុមក្មេងទំនើងទាំងពីរក្រុម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។




































