ឧត្តមសេនីយ៍សោម ស៊ុន អង្ករ​ចំនួន​២៥០គ.ក មី​១០កេសនិងថវិការព្រះគ្រូចៅអធិការកេសវត្តក្រចាប់

0

កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយ អ្នកម្តាយ បាននាំយកនូវសម្ភារៈ ថវិការ និងស្បៀងអាហារ មួយចំនួនប្រគេន តាមការ​និមន្ត​បិណ្ឌ​បាតពីព្រះតេជគុណព្រះគ្រូចៅអធិការវត្តបុទុមរ័ត្ន​ហៅវត្តក្រចាប់​ ​ខណៈពេលដែលបច្ចុប្បន្ន​កំពុង​តែមានការខ្វះខាត​ចង្ហាន់​ប្រចាំថ្ងៃ​ដែល​ជា​បន្ទុក​ដ៍ធំ​របស់​ព្រះ​គ្រូចៅ​អធិការ​វត្ត។

តេជគុណព្រះគ្រូចៅអធិការវត្តបុទុមរ័ត្ន​ ព្រះអង្គមានសង្ឃដដិការថា បច្ចុប្បន្ន​មាន ព្រះសង្ឃដែលគង់រៀនសូត្រនៅក្នុងវត្តចំនួនចំនួន៣៧​ អង្គ​ និង​កូន​សិស្ស​លោក​ដែល​ត្រូវ​ត្រៀម​សាងផ្នួស​ជាព្រះសង្ឃនៅខែខាងមុខនេះចំនួន៧​ នាក់​ថែម​ទៀត​ សារុប​ចំនួន​ ៤៤​ អង្គ​ នាក់​ ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរ  និងត្រូវបានចំណាយក្នុងមួយថ្ងៃ អង្ករជាង ២០ គីឡូក្រាម និងបច្ច័យពី៨០,000រៀល ទៅ៩០.០០០ រៀល ទើបមានការព្រួយបារម្ភណ៍ នូវ កង្វះខាតស្បៀងអាហារ សម្រាប់ទ្រង់ទ្រង់ផងដែរ ទើបជាឳកាស សុំអំពាវនាដល់សម្បុរសជន អញ្ជើញចាប់ កុសលផលបុណ្យតាមសទ្ធាជ្រះថ្លា។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន  បានមានប្រសាសន៍ថា ការចាប់កុសល់ផលបុណ្យ មានចិត្តសទ្ធា​ជ្រះថ្លាជាមួយព្រះពុទ្ធសាសនា គែជា​ស្រែបុណ្យសម្រាប់ប្រជាពលរដ្ឋគោរពនូវវិស័យព្រះពុទ្ធសាសនាគ្រប់រូប  ដើម្បីសេចក្តីសុខ និងសេចក្តីចំរើន កើតឡើងនូវសុភមង្គល់  ដូច្នេះក្នុងនាមជាកងកម្លាំង គឺត្រូវផ្សារភ្ជាប់នូវ វិស័យព្រះពុទ្ធសាសនា ទាំងពុទ្ធចក្រ និងអាណាចក្រ ដើរទទឹមគ្នា ស្របតាមគោលនយោបាយរបស់រាជរដ្ឋា​ភិបាលកម្ពុជា ។

ឯកឧត្តម សោម ស៊ុន ​និង​អ្នកម្តាយ រួមជាមួយ​សហការី​ បានប្រគេន​អង្ករ​ចំនួន​២៥០​ គីឡូ​ក្រាម​ មីចំនួន​១០កេស​ទឹក​បរិសុទ្ធ​ចំនួន​ ៥កេស​ ​ និង​ថវិកា​ចំនួន​ ២២០,០០០៛​ ដែលជា​សុទ្ឋាជ្រះថ្លា​នាំ​យក​គ្រឿង​បរិក្ខារ​ និង​បច្ច័យ​ដើម្បី​​យក​មក​ប្រគេន​ព្រះសង្ឃ​ដើម្បីបានសម្រាលការលំបាកខ្លះរបស់ព្រះអង្គ ស្ថិតនៅភូមិ​ក្រចាប់សង្កាត់​អាចារ្យ​លាក់​ ក្រុងស្ទឹងសែន​ ខេត្តកំពង់​ធំ​ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២៧ខែមករា​ ឆ្នាំ​ ២០១៨​ ។

          ដោយ  ប៊ុន  រដ្ឋា