យុវជនម្នាក់គាស់ទ្វាផ្ទះចូលលួចយកលុយពីពាន់ដុល្លាគេចខ្លួនបាន៤ថ្ងៃជាប់ខ្នោះប៉ូលិស

0

ខេត្តរតនគិរី៖ យុវជនម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់ពីយុវជននោះបានធ្វើសកម្មភាពគាស់ទ្វាផ្ទះប្រជាពលរដ្ឋយកលុយចំនួន២០០០ដុល្លាហើយបានគេចខ្លួនបាត់។ បន្ទាប់មក នគរបាលបានដឹងមុខសញ្ញាធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីលួចគាស់ទ្វាផ្ទះយកលុយ កាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨កន្លងទៅ ស្ថិតនៅភូមិភ្នំកុកព្រៅ ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី ។

យោងតាមរបាយការណ៍ពីនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យូ សុណ្ណារ៉ា ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិភ្នំកុកព្រៅ ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។

ក្រោយការឃាត់ខ្លួនជនសង្ស័យនគរបាលកំពុងបំពេញសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបួងខេត្តចាត់ការតាមនិតិវិធីច្បាប់។ យក្ខឡោម