កំពង់ធំៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាឲ្យសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សាងសង់ផ្ទះថ្មីមួយខ្នង ជំនួសផ្ទះដែលត្រូវបានអគ្គីភ័យបាន លេបត្របាក់ បណ្តាលឲ្យឆាប់ឆេះទាំងស្រុង នៅសល់តែផេះ កាលពីវេលាថ្ងៃត្រង់ វេលា
ម៉ោង១២.៣០នាទីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៨ កន្លងមកនេះ ស្ថិតនៅភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ ។
បន្ទាប់ពីទទួលបានព័ត៌មាន របស់អតីតយុទ្ធជន ឈ្មោះ ស៊ឹម ស៊ុ ដែលត្រូវបានរងគ្រោះ ដោយសារអគ្គីភ័យ ឆាបឆេះផ្ទះអស់រលីង បន្សល់តែផេះ និងនៅសល់តែខោអាវមួយចង្កេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានដឹកនាំសហការី
ចុះទៅកន្លែងកើតហេតុ ដោយនាំយក នូវសម្ភារៈ ស្បៀងអាហារ ចុះទីសួរសុខទុក្ខភ្លាមៗ ដើម្បីជួយលើកទឹកចិត្ត និងត្រៀមសាងសង់ផ្ទះថ្មីជូន តាម រយះឯកឧត្តម នាយឧត្តសេនីយគន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិមិន្ទ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ថាអុំស្រី ស៊ឹម ស៊ុ និងត្រូវបានទទួលផ្ទះថ្មីមួយខ្នង ដែលមានទំហំ ៤មx៦ម ក្នុងពេលឆាប់នេះ អុំស្រី ស៊ឹម ស៊ុ អាយុ ៧២ ឆ្នាំ ត្រូវជាភរិយា លោក នុត ជាង អតីតនៅអង្គភាពយោធាស្រុកប្រាសាទសំបូរ នៃយោធាខេត្តកំពង់ធំ ដែលបានចូលបម្រើក្នុងជួរកងទ័ពនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៨៣ ហើយបានពលីជីវិតនៅឆ្នាំ១៩៩២ បច្ចុប្បន្នរស់នៅជាមួយ ចៅកំព្រា០២ នាក់ ។
ចំណែកមូលហេតុដែលបណ្តាលឲ្យមានអគ្គីភ័យឆេះផ្ទះនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ យ៉ាងដុតដៃដុតជើងដោយសារតែ ផ្ទះត្រូវបានបិទទ្ចារចោល លោកអុំនិងចៅទៅដេកចាំចំការ ដាំបាយដាំទឹកនៅឯចំការ ហើយក៏មិនបានអុចធូបទានអ្វីដែរ ម្យ៉ាងទៀតពុំមានភ្លើងឆេះព្រៃដែរ ទើបមានការសង្ស័យ ដែលជាតួនាទី របសើសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់។
ឧត្តមសេនីយ៍ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អាជ្ញាធរដែនដី ស្រុកប្រសាទសំបូរ បានទៅសាកសួរសុខទុក្ខ និងបានយកនូវអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឧបត្ថម្ភជូន អង្ករ ១០០ គ.ក្រ ,មីចំនួន ០៤ កេស ,ទឹកត្រីទឹកស៊ីអ៉ីវ ០៤ យួរ ,មុងជ្រលក់ថ្នាំចំនួន ០២ ,កន្ទេល ០៤ ,ធុងទឹកចំនួន ០១ ,តង់កៅស៊ូចំនួន ០១ ,ឃីត ០១ កញ្ចប់ (មានភួយ មុង សារ៉ុង) និងថវិកាចំនួន ៦០០,០០០ រៀល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ នៅថ្ងៃទី២៨ខែមករាឆ្នាំ២០១៨។
in hi
លោកអុំស៊ីម ស៊ុ បានលើកដៃសំពះបួងសួងបុណ្យទេវតា ឲ្យជួយតាមថែរក្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយជីវិតគាត់ ខណៈពេលដែលជួបនូវគ្រោះអគ្គីភ័យភ្លើងឆេះផ្ទះអស់រលីង គឺមានតែសម្តេចតេជោ ហ៊ុន សែន និងមិនភ្លេចនូវបុណ្យគុណនេះបានឡើយ។
ដោយ ប៊ុន រដ្ឋា




































