កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា គ្រប់កងឯកភាព ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអនុវត្តការងារកាន់តែល្អប្រសើរ ក្នុងការងារការពារជាតិ រក្សាសន្ដិសុខ ភូមិឃុំមានសុវត្ថិភាព ការសហការបង្រ្កាប់បទល្មើសគ្រប់ប្រភេទ ចូលរួមត្រៀមកម្លាំងការពារសន្តិសុខពេលមានពិធីបុណ្យជាតិផ្សេងៗ ការពារសន្ដិសុខមូលដ្ឋានបានល្អប្រសើរ ,ការងារកសាង, ការងារអតីតយុជន, ការងារកសាងកម្លាំង , និងការងារហ្វឹកហ្វឺន រួមទាំងសហការជីករកអដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងការងាមនុស្សធម៍ ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅ សាលប្រជុំទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានឯកឧត្តឧត្តមសេនីយ៍ទោ មាស ស៊ុំ មេបញ្ជាការងយោធភូមិភាគទី៤ និងឯកឧត្តម ងួន សុជាតិ អភិបាលរងខេត្តកំពង់ធំនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ និងមេបញ្ជាការ មេបញ្ជាការរង នាយ នាយរងសេនាធិការ នាយ នាយរងការិយាល័យ+ផ្នែក និងមេបញ្ជាការគ្រប់កងឯកភាព សរុបចំនួន ១៥៥ នាក់ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ធំ បានបញ្ជាក់ពីទិសដៅ អនុវត្តការងារក្នុងឆ្នាំ២០១៨ ទី១ អនុវត្តន៍យ៉ាងម៉ីងម៉ាត់តាមបទបញ្ចាថ្នាកលើ , ទី២ ចូលរួមសហការអនុវត្តន៍អោយមានប្រសិទ្ធិភាព នូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៩ចំនុច ,ទី៣ ចូលរួមសហការជាមួយមន្រ្ដីជំនាញ បង្រ្កាប់បទល្មើស , ទី៤ បន្ដហ្វឹកហ្វឺន រៀនសូត្រអប់រំចិត្តសាស្រ្ដ ,ទី៥ បន្ដការងារមនុស្សធម៍ , ទី៦ យកចិត្តទុកដាក់គ្រប់គ្រង អាវុធជាតិផ្ទុះ, ទី៧ចូលរួមការងារប្រឡងប្រណាំងអោយបានផុសផុល ។
ឯកឧត្តម ងួន សុជាតិ អភិបាលរងខេត្តកំពង់ធំបានកោតសរសើរ និងវាយតំម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការណ៍សឹករងកំពង់ធំដែលបានខិតខំប្រឹងប្រែងបំពេញគ្រប់ភារកិច្ចការងារឆ្នាំកន្លងទៅទទួលបានជោគជ័យ និងសុំអោយខិតខំអនុវត្តការងារបន្ដទៀតក្នុងឆ្នាំ២០១៨នេះអោយរឹតតែល្អប្រសើរថែមទៀត។
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ មាស ស៊ុំ មេបញ្ជាការង យោធភូមិភាគទី៤ មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើរ ដល់ កម្លាំងបញ្ចាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្ដសហការអនុវត្តន៍ការងារបន្ដទៀត ដើម្បីអោយ ការធ្វើអោយមាននិរន្ដភាព ការងារកាន់តែល្អប្រសើរឆ្នាំកន្លងទៅ ៕ប៊ុន រដ្ឋា




































