តាកែវ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ លោកឌុក ធីយ៉ា អធិការ
នគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ក្រោមការចង្អុរបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីសំណាក់លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំង
ជំនាញបានចុះឆែកឆេរផ្ទះរបស់ជនសង្ស័យម្នាក់ឈ្មោះ ផាត់ យេង ភេទប្រុស អាយុ ២៧ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ដោយដកហូតបានម្សៅក្រាមពណ៌ស ថ្លា០១កញ្ចប់ធំ ថ្នាំគ្រាប់ពណ៌ផ្កាឈូក ប្រភេទយ៉ាម៉ា ចំនួន០៣គ្រាប់ កាំភ្លើងកែឆ្នៃ០១ដើម សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី ៕




































